• 2018-08-21 02:17:46
  • ជីវិតតារា

ពេលនឿយណាយ​ពី​ការងារសិល្បៈ​ Park Bo Young បែរជាចង់​ប្រកបមួយរបរនេះ​វិញ

  • 2018-08-21 02:17:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុង​ក្រោយ​នេះ​ តារា​សម្ដែង​ Park Bo Young ហាក់​ដូចជា​មាន​ការងារ​រវល់​ច្រើន​ ជាពិសេស​ការងារ​​ថត​កុន​ថ្មី​មាន​ចំណង​ជើង​ថា​ "On Your Wedding Day"។ ការងារ​រវល់​បែប​នេះ​ តើ​នាង​មាន​បំណង​សម្រាក ឬ​ដើរ​ចេញ​ពី​អាជីព​នេះ​ទេ?

មាន​វត្តមាន​ក្នុង​បទ​សម្ភាស​មួយ​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​រឿង​ថ្មី​ខាង​លើ​ កាល​ពី​ថ្ងៃ​ទី​ ២២ ខែសីហា​ Park Bo Young បាន​និយាយ​ថា៖ «ខ្ញុំ​តែង​តែ​ព្យាយាម​ពង្រឹង​សមត្ថភាព​សម្ដែង​របស់​ខ្ញុំ។ ទោះ​ជា​យ៉ាង​ណា​ ពេល​ខ្លះ​ខ្ញុំ​ជួប​ឧបសគ្គ​ដែរ ហើយ​ដូចជា​គ្មាន​រីកចម្រើន​អ្វី​សោះ។»

ទោះ​បី​ការងារ​ជា​អ្នក​សិល្បៈ​ជោគជ័យ​ខ្លាំង​ក៏​ពិត​មែន​ ប៉ុន្តែ​តារា​ស្រី​វ័យ​ ២៨​​ឆ្នាំ​រូបនេះ​ ក៏​មាន​ក្ដី​ស្រមៃ​ផ្ទាល់​ខ្លួន​ដែរ។ នាង​ថា៖ «នៅ​ពេល​គិត​ថា​សមត្ថភាព​សម្ដែង​មិន​ទៅ​មុខ​ ខ្ញុំ​បែរ​ជា​ចង់​ក្លាយ​ជា​កសិករ​ទៅ​វិញ។ ថ្មីៗ​នេះ​ ខ្ញុំ​ឧស្សាហ៍​ទៅ​ធ្វើ​ចម្ការ​ នៅ​ជនបទ​ណាស់។ នៅ​ពេល​ជីតា​របស់​ខ្ញុំ​ឃើញ​ខ្ញូំ​ពាក់​ស្បែក​ជើង​ ក​វែង​ (ស្បែក​ជើង​សម្រាប់​ពាក់​ធ្វើ​ចម្ការ) ហើយ​ដើរ​ចុះ​ឡើង​ពេញនោះ​ គាត់​និយាយ​ថា​តំណក់​ឈាម​កសិករ​ក្នុង​គ្រួសារ​គឺ​ ខ្ញុំ​នេះហើយ»។

ឈាន​ចូល​ដល់​ចំណុច​នេះ​ Bo Young ក៏​បាន​បញ្ជាក់​ដែរ​ថា​ វ័យ​នាង​ប៉ុណ្ណេះ​ពិត​ជា​ក្មេង​មែន​ក្នុង​ការ​សម្រេច​ក្ដី​សុបិន​ក្នុង​ពិភពសិល្បៈ​ ដូចនេះ​នាង​ក៏​នឹង​ប្រឹង​បន្ត​ទៀត​ មិន​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ទេ។ ម្យ៉ាង​តួ​ស្រី​ក្នុង​រឿង​ "On Your Wedding Day" ម្នាក់​នេះ​ ក៏​មិន​ចង់​ឲ្យ​គ្រប់​គ្នា​ភ័យ​ខ្លាច​ថា​នាង​នឹង​ដក​ខ្លួន​ពី​សិល្បៈ​ឆាប់​ដែរ ព្រោះ​យ៉ាង​ណា​ខ្លួន​ជឿ​ថា​ នៅ​មាន​អ្វី​ច្រើន​ទៀត​ដែល​អាច​បាន​ ក្រោយ​នាង​មាន​អាយុ ៣០ឯណោះ៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់