• 2018-08-29 03:36:00
  • ជីវិតតារា

លី សៀវឡុង​ចាប់​ជាតិ បាន​ជួប​កុំកុំ​លើក​ដំបូង រំភើប​ស្ទើរ​និយាយ​មិន​ចេញ

  • 2018-08-29 03:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុមារា​សញ្ជាតិ​ជប៉ុន Ryuji Lmai ដែល​មហាជន​ភាគ​ច្រើន​ហៅ​ថា លី សៀវ​ឡុង​ចាប់​ជាតិ​នោះ កាល​ពី​ពេល​ថ្មី​ៗ​នេះ គេ​បាន​ជួប​ជាមួយ​តារា​ក្នុង​ដួង​ចិត្ត​របស់​គេ​មួយ​រូប គឺ​តារា​សម្ដែង Donnie Yen (កុំកុំ)។

ក្នុង​ជំនួប​ជាមួយ​គ្នា​លើក​ដំបូង​នេះ Ryuji Lmai មាន​សេចក្ដី​រំភើប​ខ្លាំង រហូត​សម្លឹង​មើល​មុខ​តារា​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន​សឹង​មិន​ដាក់​ភ្នែក។ អារម្មណ៍​រំភើប​ខ្លាំង​របស់​គេ បាន​ធ្វើ​ឲ្យ​គេ​និយាយ​ស្ទើរ​តែ​មិន​ចេញ​ខណៈ​ពិធី​ករ សួរ​ពី​អារម្មណ៍​របស់​គេ​នៅ​ពេល​នោះ។ អ្វី​ដែល​កាន់​តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត តារា​សម្ដែង កុំ​កុំ​ក៏​បាន​ឆ្លើយ​តប​ទៅ​ក្មេង​ប្រុស​រូប​នេះ​វិញ​ថា លោក​ក៏​ជា​អ្នក​គាំទ្រ​រូប​គេ​មួយ​រូប​ដែរ។

នៅ​ចុង​​បញ្ចប់ ពួកគេ​ទាំង​២ បាន​បញ្ចេញ​ស្នៀត​គុន​បង្ហាញ​ដាក់​គ្នា រួម​ទាំង​ថត​រូប​ជុំ​គ្នា​ទុក​ជា​អនុស្សាវរីយ៍៕​

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ nextshark ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់