- 2018-08-30 04:30:00
- ជីវិតតារា
Shawn Mendes ថាខ្លួនមិនទាន់ដល់ពេលមានសង្សារទេ (វីដេអូ)
- 2018-08-30 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Shawn Mendes ថាខ្លួនមិនទាន់ដល់ពេលមានសង្សារទេ (វីដេអូ)
ចន្លោះមិនឃើញ
កំពូលតារាចម្រៀងរូបរាងសង្ហារ Shawn Mendes និយាយថា ពេលនេះខ្លួនមិនទាន់ចង់បានសង្សារនោះទេ។ ម្ចាស់បទ "In My Blood” គិតថាលោកមិនគួរចាប់ផ្ដើមទាក់ទងអ្នកណាម្នាក់នៅពេលនេះទេ ដោយសុខចិត្តរងចាំឲ្យរឿងរ៉ាវស្នេហានោះមករកលោកដោយធម្មតាៗតាមធម្មជាតិវិញ។
ក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្ដី Variety ថ្មីៗនេះ Shawn បានបញ្ជាក់ថា មូលហេតុដែលលោកមិនទាក់ទងអ្នកណាម្នាក់នៅពេលនេះ មិនមែនដោយសារតែខ្លួនរវល់ពេកនោះទេ ប៉ុន្តែលោកមិនចង់ចំណាយពេលស្វែងរកអ្នកណាម្នាក់ ហើយសុខចិត្តឲ្យរឿងរ៉ាវស្នេហានេះ នៅដោយឡែកសិនព្រោះចង់ផ្ដោតអារម្មណ៍ទៅលើការងារជាអ្នកចម្រៀងរបស់ខ្លួន។
តារាចម្រៀងវ័យ២០ឆ្នាំរូបនេះបន្ថែមទៀតថា ខ្លួនចង់លុតដំខ្លួនឯងឲ្យកាន់តែខ្លាំងជាងមុន ក្នុងការប្រគំតន្ត្រីនិងសរសេរចម្រៀង និងធ្វើដំណើរទូទាំងពិភពលោកឲ្យបានកាន់តែច្រើនដងជាងមុនជាដើម៕