• 2018-09-03 03:31:41
  • ជីវិតតារា

តា​ចេក មាន​សុខភាព​ប្រសើរ​ហើយ អាច​ចេញ​ទៅ​ផ្ទះ​វិញ​ឆាប់ៗ​នេះ

  • 2018-09-03 03:31:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​​កំប្លែង តា​ចេក ដែល​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​តាម​រ៉ឺម៉ក​កង់​បី​មក​​សង្គ្រោះ​បន្ទាន់​មន្ទីរ​ពេទ្យ​កាល​ម៉ែត្រ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​បន្ទាប់​ពី​អាការ​​ជំងឺ​​របស់​​​លោក​ធ្វើ​ទុក្ខ​ខ្លាំង រហូត​ដល់​ទ្រាំ​លែង​បាន ពេល​នេះ​សុខភាព​របស់​តារា​​កំប្លែង​ជើង​ចាស់​រូប​នេះ បាន​ប្រសើរ​វិញ​ហើយ ប្រហែល​ព្រឹក​នេះ​ឬ​ថ្ងៃ​ស្អែក ក្រុម​គ្រូ​ពេទ្យ​នឹង​អនុញ្ញាត​ឲ្យ​លោក​ចេញ​ទៅ​សម្រាក​នៅ​ផ្ទះ​​វិញ​ហើយ។

តាម​ការ​ឲ្យ​ដឹង​ពី​តារា​កំប្លែង​ខាង​លើ មុខ​ឈាន​មក​ចូល​​បន្ទប់​សង្គ្រោះ​បន្ទាប់ លោក​មាន​អាការៈ​អស់​កម្លាំង ចេះ​តែ​វិល​មុខ ហើយ​ក្អួតចង្អោរ​ញឹក​ញាប់​ស្ទើរ​ងើប​ពី​កន្ទេល​មិន​រួច ដោយ​ឃើញ​បែប​នេះ ក្រុម​គ្រួសារ​ដឹក​តាម​រ៉ឺម៉ក​កង់​បី មក​​សង្គ្រោះ​បន្ទាន់​មន្ទីរ​ពេទ្យ​កាល​ម៉ែត្រ​តែ​ម្ដង​ទៅ។ ក្រោយ​ពី​បាន​ទទួល​ការ​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​ក្រុម​គ្រូពេទ្យ សុខភាព​របស់​លោក​ក៏​បាន​ប្រសើរ​ឡើង​​វិញ ប្រហែល​ព្រឹក​នេះ​ឬ​ថ្ងៃ​ស្អែក ក្រុម​គ្រូ​ពេទ្យ​នឹង​អនុញ្ញាត​ឲ្យ​លោក​ចេញ​ទៅ​សម្រាក​នៅ​ផ្ទះ​​វិញ​ហើយ។។ នាយ​ចេក​ថា លោក​មាន​ជំងឺ​សម្ពាធ​សរសៃ​ឈាម ដែល​​ធ្វើ​ឲ្យ​ឈាម​ដើរ​មិន​បាន​ស្រួល​ជា​ហេតុ​នាំ​ឲ្យ​មាន​អាការ​វិល​មុខ ​ក្អួត​ចង្អោរ​បែប​នេះ។

លោក​ថា ប្រហែល​កន្លះ​ខែ​មុខ​ខ្លួន ក៏​ធ្លាប់​មាន​អាការៈ​ស្រដៀង​គ្នា​នេះ​ដែរ ដោយ​កាល​ណោះ ក្រុម​គ្រួសារ បាន​នាំ​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ ​​​ក្នុង​ក្រុង​តាខ្មៅ ហើយ​ក្រោយ​មក​ក៏​បាន​ធូរស្រាល ​វិញ។ តារា​កំប្លែង​រូប​នេះ ថ្លែង​ដូច​អស់​សង្ឃឹម​ថា កាល​មុខ​លោក ឈឺ​១ឆ្នាំ​តែ​​ម្ដង​អី​ទេ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ឈឺ​ចង់​១ខែ​ម្ដង​ទៅ​ហើយ។

ជា​រឿង​សំណាង​លោក​ដែរ ការ​មក​ចូល​សម្រាក​នៅ​មន្ទីរ​ពេទ្យ​​កាល​ម៉ែត្រ​នេះ លោក​ថា ខាង​មន្ទីរ​ពេទ្យ​មិន​បាន​គិត​ប្រាក់​ពី​លោក​ឡើយ ព្រោះ​លោក​មាន​ប័ណ្ណ​​និវត្តជន ម្យ៉ាង​លោក​ជា​អ្នក​សិល្បៈ​ក្រីក្រ​ផង​នោះ ទើប​មន្ទីរ​ពេទ្យ អាណិត​មិន​គិត​ពី​លោក។ ជា​មួយ​គ្នា​នោះ​ដែរ រយៈ​ពេល​ដែល​ចូល​មក​សម្រាក​នេះ មាន​​មិត្ត​ភក្តិ​អ្នក​សិល្បៈ សប្បុរសជន ជា​ពិសេស​សមាគមសិល្បៈ​ករ​ខ្មែរ ក៏​បាន​មក​សួរសុខទុក្ខ​ និង​បាន​ជូន​ថវិកា​បាន​មួយ​ចំនួន​ផង​ដែរ។

តាំង​ទីផ្សារ​​របស់​​តារា​កំប្លែង​ធ្លាក់​ចុះ តា​ចេក ត្រូវ​បាន​គេ​ដឹង​ថា មាន​ជីវភាព​ដុនដាប​ខ្លាំង ដោយ​លោក​ពឹង​ផ្អែក​​លើការ​ដើរ​តាក់​សក់​តាម​រោង​ការ​ម្ដង​ម្កាល ពេល​មាន​គេ​ហៅ ហើយ​ពេល​ទំនេរ លោក​បាន​ជួយ​លក់​លក់​ទឹក​អំពៅ និង​ភេសជ្ជៈ ​កូន​ប្រពន្ធ នៅ​តាម​ចិញ្ចើម​ផ្លូវ​​លើ ដែល​ទីតាំង​ដែល​លោក​លក់​នោះ គឺ​នៅ​កំណាត់​ផ្លូវ​ជាតិ​លេខ៣ ហូល​រង្វង់​មូល​គូរ​ស្រូវ ទៅ​សៀម​រាប​កន្ទួត។

អត្ថបទៈ ស៊ុនហួត

មតិយោបល់