- 2018-09-03 05:53:20
- ជីវិតតារា
តារា៨ដួង នឹងកាន់កាប់ទីផ្សារភាពយន្តភាគកាន់តែដល់កំពូលនៅឆ្នាំក្រោយ
- 2018-09-03 05:53:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារា៨ដួង នឹងកាន់កាប់ទីផ្សារភាពយន្តភាគកាន់តែដល់កំពូលនៅឆ្នាំក្រោយ
ចន្លោះមិនឃើញ
តួអង្គសំខាន់ទំាង៨ក្នុងរឿងភាគធំរបស់ PNN "ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់" ត្រូវបានវាយតម្លៃអំពីការឡើងដល់ចំណុចខ្ពស់បង្អស់ក្នុងអាជីពរបស់ពួកគេនៅឆ្នាំក្រោយ អាស្រ័យដោយសមត្ថភាពសម្តែង និងរូបរាងអំណោយផល ព្រមទំាងឱកាសនៃការបញ្ចញអស់ទេពកោសល្យក្នុងសាច់រឿងដ៏ល្អ។
១.ឈិន ស៊ាវម៉ី៖ សម្តែងជាតួអង្គ ប៉ែន ពេជ្រអមរា នាងចេញមុខ ៦០ភាគរយក្នុងសាច់រឿងសរុប ស័ក្តិសមជាបុត្រីសង្គមជាន់ខ្ពស់។ នាងសម្តែងជាតួអង្គកូនស្រីលួចលាក់ម្នាក់របស់ភរិយា ប៉ែន ពេជ្រ និងអគ្គទេសាភិបាល ហួត ស៊ីវ ដែលទំម្រាំដឹងការពិត នាងឈឺចិត្តស្ទើរស្លាប់ស្ទើររស់។
២.រតនៈ វិសិដ្ឋ៖ សម្តែងជាតួអង្គជនបង្កប់ ព្រោះតែចិត្តស្រលាញ់ការពារ អមរា និងតាមថែរក្សាសុវត្ថិភាពគ្រួសារនាង នាយសុខចិត្តធ្វើរឿងសព្វបែបយ៉ាងដើម្បីបានស្រីស្អាតទទួលស្គាល់ថាខ្លួនជាបុរសទ្រូង៥ហត្ថមួយរូប។ រតនៈ វិសិដ្ឋ បានបញ្ចេញទេពកោសល្យថ្មីស្រឡាងបន្ថែមពីលើរូបរាងកម្ពស់កំពសមឥតទាស់របស់ខ្លួន ជាកត្តាជំរុញឲ្យតារារូបនេះនឹងបានទទួលតំណែងតួឯកនៅពេលខាងមុខមិនខាន។
៣.នូ ឧសភា៖ សម្តែងជានាយកសាជីវកម្ម K-P-I ដែលជាសុភាពបុរសក្លែងក្លាយចូលចិត្តប្រើល្បិច សម្តីផ្អែមចិត្តពិសពុល។ ចុងក្រោយនាយត្រូវបាក់ធ្មុងចំពោះស្រីស្អាតចិត្តស្មោះ បុស្បានារី ដែលសម្តែងដោយ ចន្ទ័រាសី។ ឧសភាទើបតែក្រុងពាលីក្នុងរឿងថ្មីជាតួធំជាមួយ នៅ មារីសា (ស្រទន់) កាលពីពេលថ្មីៗនេះ។
៤.ចន្ទ័រាសី ហៅសីសី៖ សម្តែងជាតួអង្គ បុស្សានារី ជាម៉ូដែលដ៏កម្សត់ដែលត្រូវពូប្រើជាឧបករណ៍រហូតមក។ រាសី សម្តែងរឿងជាច្រើនឲ្យផលិតកម្មLD តែក្នុងរឿង "ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់" នឹងនាំនាងឲ្យបង្ហាញទេពកោសល្យកាន់តែជ្រៅ ដែលតំណែងតួឯកនឹងបានមកនាងក្នុងពេលរឿងភាគនេះបញ្ចេញទៅលើទីផ្សារ។
ចំណែកតួសម្តែង៤រូបទៀត គឺអ្នកដែលចុះស្នាមលើតួឯកជាច្រើនរឿងរួចមកហើយ រួមមាន ពុធ ស្រីខួច(ខួចឃេលីយ៉ា) លឹម ជាឡាយ ប៊ឺរី និង សាឡាត់ ស្រីឡាង។ កាលពីឆ្នាំ២០១៧ តួអង្គសំខាន់ៗក្នុងរឿង "ស្រទន់មន្តស្នេហ៍" របស់អ្នកនិពន្ធដដែល រួមមាន ស៊ិមស្រីនិច វីយ៉ារ៉ូ ទេព កញ្ញា ពុធ ស្រីខួច ផាន់ ផាត់ណា សុទ្ធតែក្លាយជាតួឯក និងមានតម្លៃខ្លួនទ្វេគុណ។