• 2018-09-12 02:03:53
  • ជីវិតតារា

ផន ស្រីខួច បញ្ជាក់ទំនាក់ទំនង និងពន្លកស្នេហ៍ចាស់ដុះឡើងវិញជាមួយ នៅ ស៊ីនឿន ក្រោយជួបគ្នានៅអាមេរិក

  • 2018-09-12 02:03:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប៉ុន្មាន​ខែ​មុន​មាន​​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ចុះផ្សាយ​ថា​​ពន្លក​ស្នេហ៍​​​​ចាស់​ ផន ស្រីខួច និង នៅ ស៊ីនឿន ចាប់​ផ្ដើម​ដុះ​ឡើង​វិញ​បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ជួប​គ្នា​នៅ​អាមេរិក។ ដំណឹង​នេះ​ត្រូវ​បាន​​សាមី​ខ្លួន​ខាង​ស្រី​​​បដិសេធ​ចោល​ទាំង​ស្រុង​ថា​មិន​មែន​ជា​ការពិត។

ស្រីខួច ថា នាង​ទៅ​​កម្សាន្ត​នៅ​អាមេរិក​​ជាមួយ​ក្រុម​គ្រួសារ​រយៈ​ពេល​៣ ខែ​តាម​ការ​ធានា​របស់​បង​ស្រី​ដែល​រស់​នៅ​ទីនោះ​ផ្ទាល់។ តែ​ចៃដន្យ​​​ នៅ ស៊ីនឿន ទៅ​តាម​ក្រោយ​ ហើយ​បង​ប្អូន​ខ្មែរ​នៅ​​ទឹក​ដី​មហា​អំណាច​នេះ​​ស្គាល់​ថា​អ្នក​ទាំង​ពីរ​ជា​តារា​ចម្រៀង​នៅ​ផលិតកម្ម​ជាមួយ​គ្នា​ក៏​ចាប់​ដៃ​គូ​ឲ្យ​ច្រៀង​ជាមួយ​គ្នា​តែ​ម្ដង​ទៅ​ ឯ​រឿង​​ពន្លក​ស្នេហ៍​ដុះ​ឡើង​វិញ​គឺ​អត់​ទេ។

ការ​សម្ដែង​នៅ​លើ​ទឹក​ដី​អាមេរិក​ដើម្បី​ឲ្យ​ពុក​ម៉ែ​បង​ប្អូន​រស់នៅ​ទីនោះ​សប្បាយរីករាយគឺ​បាន​តែ​១​ដង​​​ប៉ុណ្ណោះ​​ជាមួយ​តារា​ចម្រៀង​ក្រោម​ទ្រនំ​តែ​មួយ​។ ស្រីខួច សុំ​អះ​អាង​ដដែល​ៗ​ថា ទំនាក់​ទំនង​​ខ្លួន​និង​ នៅ ស៊ីនឿន នៅ​ពេល​នេះ​ក្នុង​នាម​ជា​មិត្តភ័ក្ដិ​រួម​ការ​ងារ​ជា​មួយ​គ្នា​​​ មិន​បាន​គិត​អ្វី​លើស​ពី​ហ្នឹង​នោះ​ទេ។ ដូច្នេះ​នាង សុំ​ចិត្ត​ពុក​ម៉ែ​បង​ប្អូន​កុំ​យល់​ច្រឡំ​តទៅ​ទៀត។

នាង សង្កត់​ធ្ងន់​ថា៖" ថ្ងៃ​ណា​មួយ​ប្រសិន​បើ​ខ្ញុំ​ជួប​អ្នក​ត្រូវ​ចិត្ត​​ហើយ​ស្រឡាញ់ និង​ឲ្យ​តម្លៃ​ខ្ញុំ​ក៏​ដូច​ជា​ក្រុម​គ្រួសារ​នាង​ខ្ញុំ​ពេល​នោះ​ហើយ​ខ្ញុំ​នឹង​ប្រកាស​ប្រាប់​ពុក​ម៉ែ​បង​ប្អូន​ជា​សាធារណៈ​​ឲ្យ​ជាក់ជា​ពុំខាន។ គ្រាន់​តែ​ថា​ពេល​នេះ​ខ្ញុំ​អត់​ទាន់​គិត​ ព្រោះ​រវល់​ជាមួយ​ការ​ងារ​សិល្បៈ​ខ្លាំង​ពេក"៕​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់