- 2018-09-12 03:36:47
- ជីវិតតារា
ដើរលេងនៅអឺរ៉ុប៣អាទិត្យសោះ! ខៀវ សានសាណា និងស្វាមីបរទេស ចាយលុយអស់រាប់ម៉ឺនដុល្លារ
- 2018-09-12 03:36:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើរលេងនៅអឺរ៉ុប៣អាទិត្យសោះ! ខៀវ សានសាណា និងស្វាមីបរទេស ចាយលុយអស់រាប់ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
បន្ទាប់ពីរៀបការជាមួយលោក Seraj Sutton ជនជាតិអាមេរិកកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ រួចមកជីវិតពិធីការិនី ខៀវ សានសាណា ប្រែប្រួលច្រើន នាងគ្មានគិតអ្វីក្រៅពីរឿងដើរលេងក្រៅប្រទេសនោះទេ។ ពិសេសគឺបណ្ដាប្រទេសនៅប៉ែកអឺរ៉ុបដោយក្នុងដំណើរកម្សាន្តម្ដងគូស្វាមីភរិយាមួយគូនេះត្រូវចំណាយរាប់ម៉ឺនដុល្លារអាមេរិកឯណោះរយៈពេល ៣អាទិត្យ។
ខៀវ សានសាណា រៀបរាប់ថា ជីវិតនាង និងស្វាមីក្រោយពីរៀបការហើយគោលដៅធំបំផុតគឺដឹកដៃ គ្នាដើរលេងក្រៅប្រទេសឲ្យបានច្រើន ដើម្បីបង្កើតភាពផ្អែមល្ហែម និងអនុស្សាវរីយជាមួយគ្នាឲ្យបានច្រើនតាមដែលអាចធ្វើបាន។ ដូច្នេះហើយទើបនាង ប្ដីបរទេសបាននិយាយគ្នាថា ក្នុង១ឆ្នាំយ៉ាងហោចណាស់ត្រូវដើរលេងទៅប្រទេសឆ្ងាយៗឲ្យបាន ២។
“ឆ្នាំមុនបងទៅដើរលេងនៅ អ៊ីតាលី និងអាល្លឺម៉ង់ តែឆ្នាំនេះគឺបងទៅ បារាំង អង់គ្លេស ហើយឆ្នាំក្រោយបងមានគម្រោងទៅអេស្ប៉ាញ និងអាមេរិក ។ ទៅដើរលេងឆ្ងាយម្ដង ២ប្រទេសហ្នឹងគឺបងទៅរយៈពេល ៣អាទិត្យ ហើយការចាយវាយវិញ ២ ទៅ៣ម៉ឺនដុល្លារអាមេរិកគឺដាច់ផឹងតែម្ដងគ្មានសល់ទេ"។នេះបើតាមពិធីការិនីចាស់វស្សាបន្ថែម។
គួរបញ្ជាក់ថា ក្រោយពីរៀបការជាមួយលោក Seraj Sutton រួចមក ខៀវ សានសាណា មិនមានគម្រោងចេញទៅរស់នៅក្រៅប្រទេសទេ ដោយសារតែបច្ចុប្បន្ននេះក្រុមហ៊ុនស្វាមីនាង នៅប្រទេសកម្ពុជាទាំងអស់។ ដូច្នេះហើយទើបមិនចាំបាច់ទៅអាមេរិក៕