• 2018-09-16 07:14:27
  • ស្ទីលតារា

ក្រៅ​ពី​ចិញ្ចឹមថែរក្សា កូន​ឆ្កែ​ទាំង​នេះ​សំណាងបាន​តារា​ល្បី​ៗ ស្រលាញ់​ទុក​ដូច​កូន

  • 2018-09-16 07:14:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កូន​ឆ្កែ​ ជា​សត្វ​ដែល​គេ​ចាត់​ទុក​ប្រៀប​ដូច​មិត្ត​សំណព្វ​របស់​មនុស្ស ។ ចំណែក​តារា​ៗ​ទាំង​នេះ​វិញ ក៏​ស្រលាញ់​ចូលចិត្ត​កូន​ឆ្កែ ប្រៀប​ដូច​ជា​កូន​ របស់​គេ​ដូច្នោះ​ដែរ។ នៅ​ពេល​បាត់​ អ្នក​ខ្លះ​យំ ព្រោះ​នឹក​រ​លឹក​ មិន​ចង់​ឃ្លាត​ឆ្ងាយ​ពី​វា​ឡើយ។

ជាក់​ស្ដែង កញ្ញា សុវណ្ណ​ឡាង ​យំ​ឡើង​ហើម​ភ្នែក ពេល​បិទ​ទ្វា​ចោល​កូន​ឆ្កែ​សំណព្វ​ខ្លួន ហើយ​មិន​ដឹង​ថា ​បាត់​ទៅ​ទី​ណា។ លើស​ពី​នេះ កញ្ញា ណា សា​ឌី វិញ​ ក៏​ធ្លាប់​ប្រាប់​ទស្សនិកជន​ថា កូន​ឆ្កែ​របស់​នាង ប្រៀប​ដូច​ជា​កូន​របស់​នាង​ដែរ ព្រោះ​វា​ឆ្លាត​និង​គូរ​ឲ្យ​ស្រលាញ់។ បើ​និយាយ​ពី​អ្នក​នាង សុគន្ធ និសា វិញ ត្រូវ​បាន​គេ​ដឹង​ថា ចិញ្ចឹម​កូន​ឆ្កែ​ស្ទើរ​ពេញ​ផ្ទះ​ទៅ​ហើយ ​សូម្បី​ថត Pre-Wedding ​ក៏​មិន​ភ្លេ​ចយកកូនឆ្កែ​សំណព្វ​មក​ថត​ជាមួយ​ដែរ។

រី​ឯ តារា​ផ្សេងៗ​ ដូច​ជា កញ្ញា ទេព បូព្រឹក្ស កញ្ញា វី ឌី​ណែត លោក ​អ៊ុន សិទ្ធា ក៏​មាន​ចិត្ត​ស្រលាញ់​កូ​ន​ឆ្កែ​ខ្លាំង​មិន​ចាញ់​អ្នក​តារា​បី​រូប​ខាង​លើ​ដែរ។ ​តោះ​ មក​មើល​បណ្ដុំ​រូប​ពី​តារា​៦​ដួង ដែល​ស្រលាញ់​ចូលចិត្ត​កូន​ឆ្កែ​ខ្លាំង ៖

​​ សុគន្ធ និសា

ណា សាឌី

គៀត សុវណ្ណឡាង

ទេព បូព្រឹក្ស

វី ឌីណែត

អ៊ុន សិទ្ធា

​​

អត្ថបទ៖ លឹម សុនា

មតិយោបល់