• 2018-09-17 07:07:18
  • ជីវិតតារា

លឹម ជាឡាយ បញ្ចេញអារម្មណ៍ពិត ក្រោយថើបគ្នាយ៉ាងផ្អែមល្ហែមជាមួយ គៀត សុវណ្ណាឡាង

  • 2018-09-17 07:07:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ផ្ទុះ​វីដេអូ​ថើប​គ្នា​យ៉ាង​ផ្អែម​ល្ហែម​​រវាង​ លឹម ជាឡាយ និង គៀត សុវណ្ណាឡាង ពាសពេញ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​​​ផ្អើល​អស់​អ្នក​គាំទ្រកាល​ពី​យប់​មិញ​។ ឥឡូវ​នេះ​​ភាគ​គេ​ខាង​ប្រុស​បាន​បញ្ចេញ​អារម្មណ៍​ពិត និង​ប្រាប់​ពី​មូល​ហេតុ​នៃ​ការ​ថើប​គ្នា​ផង​ដែរ។

លឹម ជាឡាយ ថា​ការ​ថើប​​​​រវាង​ខ្លួន​ និង​ គៀត សុវណ្ណាឡាង ​កើត​ឡើង​មិន​បាន​ចេញ​ពី​អារម្មណ៍​​ជា​លក្ខណៈ​ស្នេហា​ប្រុស​និង​ស្រី​​ឡើយ គ្រប់​យ៉ាង​​ធ្វើ​តាម​សំណូមពរ​​​ពី​ហ្វេនៗ​តែ​ប៉ុណ្ណោះ ដោយ​សារ​តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​​លោក និង​នាង​​​សូវ​បាន​ជួប​គ្នា​ ។លោក​ថា៖"ពេល​ថើប​ហ្នឹង​អត់​មាន​អារម្មណ៍​អី​ផង ព្រោះ​ខ្ញុំ​និង​គាត់​រាប់​អាន​គ្នា​ដូច​បង​ប្អូន​មិត្តភ័ក្ដិ​សិល្បៈ​ដែល​រួម​ការ​ងារ​ជាមួយ​គ្នា​អត់​មាន​អី​លើស​ហ្នឹង​ផង"។ ​

តែ​ប្រសិន​បើ​ថ្ងៃ​ណា​មួយ​ លឹម ជាឡាយ និង គៀត​ សុវណ្ណាឡាង ស្រឡាញ់​គ្នា​ពិត​ប្រាកដ​មែន​នោះ​សាមី​ខ្លួន​ទាំង​ពីរ​​​គ្មាន​អ្វី​ត្រូវ​លាក់​បាំង​នោះ​ទេ នឹង​បង្ហាញ​ឲ្យ​ពុក​ម៉ែ​បង​ប្អូន​​បាន​ដឹង​ជា​សាធារណៈ​​ជាក់ជា​ពុំខាន​ ព្រោះ​​​ពេល​វេលា​ទៅ​ថ្ងៃ​ខាង​មុខ​មិន​អាច​មើល​ឃើញ។ ថ្ងៃ​នេះ​ថា​​រាប់​អាន​គ្នា​​​ក្នុង​នាម​ជា​បង​ប្អូន​​សិល្បៈ តែ​ថ្ងៃ​ក្រោយ​ប្ដូរ​មក​​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា​ក៏​ថា​បាន។ លឹម ជាឡាយ រៀបរាប់។

​ដើម្បី​បំពេញ​ចិត្ត​អ្នក​គាំទ្រ​ ក្រោយ​ពី​បែក​គ្នា​អស់​មួយ​រយៈ​ ថ្មី​ៗ​នេះ​ លឹម ជាឡាយ និង គៀត សុវណ្ណាឡាង បាន​ចាប់​ដៃ​គ្នា​ថត​ភាព​យន្ត​ខ្នាត​ធំ​១​រឿង​ទៀត​ត្រៀម​ដាក់​បញ្ចាំង​នៅ​រោង​ភាព​យន្ត​​​ក្នុង​ពេល​ឆាប់​ៗ​នេះ តែ​សាមី​ខ្លួន​សុំ​លាក់​ចំណង​ជើង​សិន​​​ទុក​ឲ្យ​ហ្វេន​ៗ​ភ្ញាក់​ផ្អើល៕​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់