• 2018-09-18 08:16:44
  • ស្ទីលតារា

​យុគ​ ចិន្ដា មានបំណងកែ​កុនកន្លែងមួយលើផ្ទៃមុខដោយមិនញញើត​ នៅវ័យ៥០ឆ្នាំ

  • 2018-09-18 08:16:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វ័យ​កាន់​ជ្រេ ​អ្នក​នាង យុគ ចិន្ដា ​ប្រាប់​ថា ​ខ្លួន​មាន​បំណង​កែ​កុន​ ដោយ​ការ​កែ​សម្ផស្ស ដើម្បី​កុំ​ឲ្យ​ពេល​ចាស់​ទៅ​ ស្បែក​យារ​ធ្លាក់ មិន​ស្អាត។ ទោះ​ជា​ការ​កែ​សម្ផស្ស​ស្ដាប់​ទៅ​ ពេល​ខ្លះ​គួរ​ឲ្យ​ខ្លាច ​តែ​ម្ដាយ​នាង​តូច​អម ​មិន​ខ្លាច​ញញើត​នោះ​ឡើយ។

​​អ្នក​នាង​ថា នៅ​ពេល​ឈាន​ចូល​វ័យ​៥០​ឆ្នាំ ​នឹង​ពិចារណា​វះកាត់​ត្របក​ភ្នែក ព្រោះ​ពេល​ចាស់​ទៅ​ ស្បែក​នៅ​ត្រង់​ភ្នែក​ត្រូវ​យារ​ធ្លាក់ ហើយ​លើ​ស​ពី​នេះ ​ស្បែក​មុខ​ក៏​ជ្រីវ​ជ្រួញ​ប្រែ​ប្រួល​តាម​អាយុ​ដែរ។ ​ដូច្នេះ ​អ្នក​នាង​អាច​នឹង​កែ​ខ្លះ​ៗ​លើ​ផ្ទៃ​មុខ ដើម្បី​កាត់​សាច់​ដែល​យារ​ធ្លាក់​ចេញ។ ​ទោះ​យ៉ាង​ណា ​ក្នុង​វ័យ​៤២​ឆ្នាំ​នេះ ម្ចាស់​ភោជនីយដ្ឋាន​ ស្លឹក​ឈូក ​អះ​អាង​ថា ​មិន​ធ្លាប់​ឆ្លង​កាត់​មុខ​កាំ​បិត​លើ​ផ្ទៃ​មុខម្តង​ណា​ទាល់​តែ​សោះ​។

​​ចំពោះ​ភាព​ស្រស់​ស្អាត​ អ្នក​នាង​និយាយ​ថា ​បាន​មក​ពីធម្មជាតិ បូក​រួម​ទាំង​ការ​ចេះ​របៀប​ថែ​ទាំ​​ផង​ដែរ ដោយ​ការ​ទទួល​ទាន​អាហារ​មាន​គុណ​ប្រយោជន៍​ដល់​សុខភាព និង​សម្រស់។ បន្ថែម​ពី​នេះ ​ពេល​តុប​តែង​មុខ​ដោយ​ក្រែម​ ម្សៅ ​អ្នក​នាង​ តែង​លាង​សម្អាត​ឲ្យ​ស្អាត​មុន​ពេល​ចូល​គេង ព្រម​ទាំង​​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ និង​ចេះ​រក​ភាព​សប្បាយ​រីក​រាយ​ដាក់​ខ្លួន៕​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់