• 2018-09-24 02:36:29
  • ជីវិតតារា

Nam Joohyuk រម្លឹករឿង​កម្សត់ពីក្មេង និង​ទម្លាយអាថ៌កំបាំងពីក្រោយ​ចរិតមិនចេះមាត់ករបស់ខ្លួន

  • 2018-09-24 02:36:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​មួយ​ចំនួន​ប្រាកដ​ជា​មិនធ្លាប់​បាន​ដឹង​ទេ​ថា​ តារា​សម្ដែង​រាង​ខ្ពស់​សង្ហា​ Nam Joohyuk ធ្លាប់ឆ្លងកាត់​អតីតកាល​បែប​ណា​កាល​ពី​នៅ​តូច​ តែ​ពេល​នេះ​អ្វីៗ​បាន​បកស្រាយ។

Nam Joohyuk តារា​សម្ដែង​ដែល​តែង​ធ្វើ​ឲ្យ​នារី​ជា​ច្រើន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​នេះ​ ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ថត​រូប​ឲ្យ​ទស្សនាវដ្ដី​ GQ Korea ព្រម​ទាំង​បាន​ចំណាយ​ពេល​រម្លឹក​រឿង​រ៉ាវ​មួយ​ចំនួន​ឲ្យ​អ្នក​គាំទ្រ​ដឹង​ទៀត។ ក្នុង​បទ​សម្ភាស​នោះ​ Joohyuk បាន​និយាយ​ថា​ លោកមិន​មែន​ជា​មនុស្សពូកែ​ខាង​បង្ហាញ​អារម្មណ៍​ឲ្យ​គេ​ដឹង​ទេ។

តារា​ប្រុស​ដដែល​បាន​លើក​ឡើង​ថា៖ "និយាយ​តាម​ត្រង់​ ប្រសិន​បើ​ខ្ញុំ​និយាយ​អ្វី​ចេញ​មក​ច្រើន​ពេក​ ខ្ញុំ​នឹង​កាន់​តែ​ឆាប់​ភ័យ។ ខ្ញុំ​ជា​មនុស្ស​លាក់អារម្មណ៍ ទោះ​បី​ខ្ញុំ​ជួប​រឿង​ល្អ​ ឬ​អាក្រក់​ក៏​ខ្ញុំ​កម្រ​និយាយ​ចេញ​ដែរ។ ខ្ញុំ​តែង​តែ​គិត​ថា​ មិន​គួរ​បង្ហាញ​ថា​ខ្ញុំ​មាន​អារម្មណ៍​យ៉ាង​ណា​ទៅ​កាន់​អ្នកណា​ទេ"។

និយាយ​ដល់​ចំណុច​នេះ​ Joohyuk ក៏​បាន​រម្លឹក​រឿង​ពីក្មេង​ ដែល​នាំ​លោក​ឲ្យ​ក្លាយ​ជា​មនុស្ស​បែប​នេះ។ "ខ្ញុំ​យំ​ច្រើន​ណាស់​កាល​ពី​តូច។ បើ​ទោះ​បី​ រឿង​ខ្លះ​មិន​ធ្ងន់ធ្ងរ​ក៏​ដោយ​ ក៏​ខ្ញុំ​នៅ​តែ​យំ​ខ្លាំង​ដែរ។ ខ្ញុំ​ត្រូវ​គេ​លេងសើច​ និង​ចំអន់​ថា​ជា​ក្មេងពូកែយំ ហើយ​​សម្ដី​នោះ​ ធ្វើ​ឲ្យ​ខ្ញុំ​ខ្មាស​គេ​គួរសម។ ខ្ញុំ​មិន​ចង់​យំ​ទេ តែ​ទឹកភ្នែក​ខ្ញុំ​វា​ចេះ​តែ​ហូរ​ ទប់​មិនជាប់។ ក្រោយ​មក​ ទើប​ខ្ញុំ​សម្រេច​ចិត្ត​ថា​ ទោះ​មាន​រឿង​អ្វី​ក៏​ដោយ​ ខ្ញុំ​ត្រូវ​តែ​លាក់​អារម្មណ៍​ ហើយ​ខ្ញុំ​មិន​ដែល​យំ​ឲ្យ​អ្នកណា​ឃើញ​ទៀត​ឡើយតាំង​ពី​ពេល​នោះ​មក”៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់