• 2018-09-24 23:25:00
  • ស្ទីលតារា

កាល​នៅ​ក្រមុំស្អាតមធ្យម ដល់ការប្ដី និង​មានកូន​ហើយ​ សម្រស់តារាស្រីទាំងនេះរឹតតែលេចធ្លោ

  • 2018-09-24 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​ចិន​ចំនួន​ ៤នាក់​បាន​ជាប់​ឈ្មោះ​ជា​អ្នក​ម្ដាយ​ដែល​ចាយ​រាង​មិន​ធម្មតា​ តាំង​ពី​នៅ​ក្រមុំ​ រហូត​មាន​កូន​ក៏​ដោយ។

អ្នក​ទាំង​ ៤នេះ​តែង​លេច​មុខ​ជា​រឿយៗ​លើ​តារាង​ស្រីស្អាត​ប្រចាំ​ប្រទេស​ចិន។ ត្បិត​រៀបការ​ហើយ​មាន​កូន​ក៏​ពិត​មែន ប៉ុន្តែ​បើ​និយាយ​ពី​សម្រស់​របស់​ពួកគេ​វិញ​ នៅ​តែ​ស្រស់ស្អាត​ ក្រមុំៗ​ឃើញ​សុំ​ខ្មាស។

១. តារា​សម្ដែង​ Angelababy

Huang Xiaoming និងភរិយា Angelababy

ទម្ងន់​របស់​ Angela ជាទូទៅគឺ​ ៤៥គីឡូ ប៉ុន្តែ​នៅ​ពេល​នាង​មាន​កូន ក៏​ស្រាប់​តែ​ឡើង​ដល់​ ៥៤​គីឡូ។ ប៉ុន្តែ​ក្រោយ​សម្រាល​កូន​ហើយ​ មិន​យូរ​ប៉ុន្មាន​រាងរៅ​ស្រស់​ស្អាត​តារា​ស្រី​វ័យ​ ៣១​ឆ្នាំ​នេះ​ ក៏​បាន​វិល​មក​រក​សភាព​ដើម​វិញ​ ហើយ​រឹត​តែ​ស្រស់​ស្អាត។

២. តារា​សម្ដែង​ Yang Mi

មុន​រៀបការ​ Yang Mi គឺ​ជា​តារា​ស្រី​ដែល​លេច​ធ្លោ​បំផុត​ក្នុង​ពិភពសិល្បៈ​ចិន។ នាង​ និង Hawick Lau ​បាន​រៀបការ​កាល​ពី​ឆ្នាំ ២០១៤ និង​មាន​កូន​ស្រី​ម្នាក់​ជា​ចំណង​ដៃ។

បន្ទាប់​ពី​សម្រាល​កូន​ហើយ អ្នកម្ដាយ​វ័យ​ ៣៣ឆ្នាំកាន់​តែ​ស្រស់​ស្អាត​ ហើយ​ការងារ​សិល្បៈ​ក៏​ត្រូវ​ប៉ាន់​ថែម​មួយ​កម្រិត មិន​ថា​ត្រូវ​ចូលរួម​កម្មវិធី ឬ​ការ​ថត​រឿង​នោះ​ទេ។

៣. តារាសម្ដែង​ Ruby Lin

តារាស្រី​វ័យ​ ៤៤​ឆ្នាំ​នេះ​បាន​រៀបការ​ជាមួយ​ Wallace Huo តាំង​ពី​ឆ្នាំ ២០១៦ និង​មាន​កូន​ស្រី​ម្នាក់​។

មិន​ខុស​ពី​អ្នកម្ដាយ​ផ្សេង​ទៀត​ទេ​ បន្ទាប់​ពី​កើត​កូន​ហើយ ទម្ងន់​របស់​នាង​ឡើង​ឥត​ល្ហែ​ ប៉ុន្តែ​នាង​បាន​ប្ដេជ្ញា​សម្រក​ឲ្យ​បាន​ដូច​ដើម​វិញ។ យ៉ាង​ណា​មិញ​ ក្រោយ​ពី​ខំ​ហាត់ប្រាណ និង​តម​អាហារ​អស់​រយៈ​ពេល​ជា​យូរ​ ពេល​នេះ​រូបរាង​នាង​ត្រឡប់​មក​ដូចដើម​វិញ​ហើយ។

៤. តារាសម្ដែង​ Dong Jie

កាល​ពី​ឆ្នាំ ២០០៨​ Dong Jie បាន​រៀប​ការ​ជាមួយ​បុរសម្នាក់​ដែល​មាន​ឈ្មោះ​ថា Pan Yueming និង​ទទួល​បាន​កូន​ម្នាក់។ ប៉ុន្តែ​ចំណង​អាពាហ៍ពិពាហ៍​ហាក់​ផុយ​ស្រួយ​ ដោយ​នៅ​ឆ្នាំ ២០១២ ពួកគេ​ក៏​បាន​បែក​គ្នា។ ដោយសារ​រឿង​រ៉ាវ​ហាក់​ល្អក់កករ​បែប​នេះ​ហើយ​ ទើប​ តារា​ស្រី​វ័យ​ ៤០ឆ្នាំ​នេះ កម្រ​បង្ហាញ​មុខ​តាម​បណ្ដាញ​ផ្សព្វផ្សាយ។ ប៉ុន្តែ​សង្កេត​ឃើញ​ថា​ សម្រស់​របស់​នាង​នៅ​តែ​ផូរផង់​គួរ​ជាទី​ប្រាថ្នា​របស់​បុរស​ជា​ច្រើន​ មិន​ចាញ់​ពី​ក្រមុំ​ឡើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់