• 2018-09-28 02:33:22
  • ស្ទីលតារា

តាមដានសកម្មភាព និងម៉ូដសម្លៀកបំពាក់ប្រពៃណីខ្មែររបស់តារាស្រី២ដួង ទៅវត្តដាក់បិណ្ឌ

  • 2018-09-28 02:33:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវ​ភ្ជុំ​បិណ្ឌ​​ចាប់​ផ្ដើម​ចូល​មក​ដល់​ហើយ​។ សម្រាប់មិត្ត​នារី​ៗ ទាំងឡាយមាន​បាន​ត្រៀម​​សម្លៀកបំពាក់​រួច​រាល់​ហើយ​ឬ​នៅ​សម្រាប់​ស្លៀក​ទៅ​វត្ត​នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ?ពិសេសអាចមើលសំលៀកបំពាក់ពីតារាស្រី២ដួងរបស់យើងគឺកញ្ញា ណាក់ ស្រីណា និង​ កញ្ញា មាស លក្ខិណាដែលSabayនឹងបង្ហាញពីម៉ូតសម្លៀកបំពាក់បែបប្រពៃណីសម្រាប់ស្លៀកទៅទីវត្តអារាមធ្វើបុណ្យរួមគ្រឿងបរិភោគ នំនែក ផ្កាភ្ញីយកទៅប្រគេនព្រះសង្ឃដើម្បីឧទ្ទិសដល់បុព្វការីជនដែលបានចែកឋានទៅកាន់លោកខាងមុខ។ យើង​គួរ​តែ​ត្រៀម​រៀប​ចំ​ពី​ឥឡូវ​ឲ្យ​ហើយ​ទៅ សម្លៀក​បំពាក់​​ទៅ​វត្តសម្រាប់​មិត្ត​នារីនា​រដូវ​ភ្ជុំ​ខាង​មុខ​នេះមើលទៅស្រស់ស្អាតបែបនារីខ្មែរ ទន់ភ្លន់​។

តារាម៉ូដែលកញ្ញា ណាក់ ស្រីណា (សម្លៀកបំពាក់ សំពត់ហូល ជាមួយអាវផាមួងលាយប៉ាក់រំយោលដៃ)

ដោយឡែកតាំងពី​ដើមរៀង​មក ស្ដ្រីទាំង​ចាស់ទាំង​ក្មេងជ្រើស​រើសសម្លៀក​បំពាក់ព្រោះរដូវ​នេះជារដូវ​បុណ្យទាន ជាពិសេស​បុណ្យភ្ជុំបិណ្ឌ ដែល​ជាបុណ្យ​ប្រពៃណី​ខ្មែរដ៏ធំនោះ ឈាន​ចូលមក​ដល់ខែនេះ​ដើម្បី​ស្លៀក​ពាក់ទៅវត្ដ មិនថា​សម្រាប់​ពេលបុណ្យភ្ជុំ ឬ​បុណ្យទាន​ច្រើន​តែពាក់អាវ​ប៉ាក់ពណ៌ស​ជាមួយ​សំពត់​បត់បែបហូល ផាមួង​ ។ ចាស់បុរាណ​លោកយល់​ថាពណ៌ស គឺតំណាង​ឱ្យភាពស្អាត បរិសុទ្ធ គ្មានមន្ទិល គឺមានន័យថា​ធ្វើបុណ្យ​ដោយ​ចិត្ដស្មោះសបង្ហាញ​ឱ្យឃើញ​ពីសេចក្ដី​ថ្លៃថ្នូរ​របស់មនុស្ស​ម្នាក់ៗ​ផងដែរ។

តារាម៉ូដែលកញ្ញា មាស​ លក្ខិណា (សម្លៀកបំពាក់ សំពត់ហូល ជាមួយអាវប៉ាក់ដៃវែង ក្រម៉ាពានា)

តោះ​! ទៅ​មើល​ម៉ូតខាងក្រោមទាំងអស់គ្នា​ពេញ​ចិត្តមួយណាដែរ​៖

រក្សាសិទ្ធរូបភាពដោយ៖ Sabay

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់