
- 2018-09-29 03:20:45
- ចម្រៀង
អបអរ! MV បទ "Ringa Linga” របស់ Taeyang មានអ្នកចុចមើលគ្រប់ ១០០ លានដង
- 2018-09-29 03:20:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរ! MV បទ "Ringa Linga” របស់ Taeyang មានអ្នកចុចមើលគ្រប់ ១០០ លានដង
ចន្លោះមិនឃើញ
វីដេអូបទ "Ringa Linga” របស់សមាជិកក្រុម BIG BANG តារាចម្រៀង Taeyang បានទទួលភាពជោគជ័យថ្មី ដោយបានកើនចំនួនអ្នកចុចមើលរហូតដល់ ១០០ លានដងហើយលើ Youtube។
ចំនួនកើនដល់ ១០០ លានដងនេះ ទទួលបានក្នុងពេលប្រហែលពាក់កណ្ដាលយប់ថ្ងៃទី ២៩ ខែកញ្ញានេះ (ម៉ោងក្នុងប្រទេសកូរ៉េ) ដោយទទួលបានការចូលរួមអបអរសាទរពី blog ផ្លូវការរបស់ផលិតកម្ម YG ផងដែរ។
ជាមួយនឹងភាពជោគជ័យរបស់វីដេអូបទ "Ringa Linga” នេះដែរ បានធ្វើឲ្យក្រុម BIG BANG ក្លាយជាក្រុមចម្រៀងកូរ៉េដំបូងគេ ដែលមានបទចម្រៀងច្រើនជាងគេ ដែលទទួលបានអ្នកមើលជាង ១០០ លានដង។ បើសរុបទាំងអស់គឺមានវីដេអូបទចម្រៀងចំនួន ១៥ បទផ្សេងទៀត ដែលទទួលបានភាពជោគជ័យដូចគ្នានេះ ក្នុងនោះមានដូចជាបទ "Fantastic Baby”, “Bang Bang Bang”, Bad Boy”, “Blue” និងបទ "Bae Bae” ជាដើម៕
ទស្សនាវីដេអូខាងក្រោម៖