• 2018-10-01 03:00:23
  • ជីវិតតារា

ហួសចិត្តឃើញជីវិតពិត ហេង ប៊ុនលាភ ក្រោយស្ងាត់ពីសិល្បៈ

  • 2018-10-01 03:00:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​រូប​ស្រស់​សង្ហា​ ហេង ប៊ុនលាភ បាន​ធ្វើ​ឲ្យ​​មជ្ឈដ្ឋាន​​ទូទៅ​​ដែល​ស្រឡាញ់​គាំទ្រ​រូប​​លោក​កន្លង​មក​មាន​ការ​ហួស​ចិត្ត​យ៉ាង​ខ្លាំង។​ ​បន្ទាប់​ពី​ឃើញ​លោក បង្ហាញ​សកម្មភាព​សាមញ្ញ​​​បំផុត​នៅ​តាម​ជន​បទ​ស្រុក​ស្រែ​ចម្ការ​​យ៉ាង​សប្បាយ​រីករាយ។​

សកម្មភាព​ដ៏​សាមញ្ញ​​មួយ​នេះ​​ត្រូវ​បាន​​​បុរស​​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លើក​ឡើង​ថា ខ្លួន​សុំ​សរសើរ​​ ហេង ប៊ុនលាភ ទោះ​បី​ជា​ធ្លាប់​មាន​ឈ្មោះ​ជា​​តារា​ល្បី​​​តែ​លោក មិន​ចេះ​ប្រកាន់​ខ្លួន​ឡើយ។ ពិសេស​ទំនាក់​ទំនង​​​​ជាមួយ​ពុក​ម៉ែ​បង​ប្អូន​ដែល​រស់​នៅ​ជន​បទ​ដាច់​ស្រយាល។

បុរស​​ដដែល​បន្ត​​ថា៖" បង​គិត​មើល​គាត់​ធ្លាប់​ជា​តារា​​តារា​សម្ដែង​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​ មិន​គួរ​ណា​គាត់​ដើរ​កាត់​ព្រៃ​ កាត់​ភក់​ដូច្នេះ​សោះ។ បើ​គិត​ជីវិត​គាត់​ពេល​នេះ​ក៏​ឡូយ​ឆាយ​មាន​វីឡា ស្កឹមស្កៃ​ និង​រថយន្ត​ទំនើប​ជិះ​ តែ​គាត់​ដូច​អត់​ខ្វល់​មក​ធ្វើ​ជីវិត​សាមញ្ញ​បំផុត​"។

ជុំវិញ​ការ​លើក​ឡើង​ខាង​លើ​​កន្លង​មក​ ហេង ប៊ុនលាភ ឲ្យ​ដឹង​ថា មូល​ហេតុ​លោក ឧស្សាហ៍​ចុះ​ទៅ​តាម​ខេត្ត​កាត់​ព្រៃ​ភក់​ជួប​ពុកម៉ែ​បងប្អូន​នៅ​តាម​ជន​បទ​ស្រុក​ស្រែ​ចម្ការ​​ ​គឺ​ទៅ​មើល​ថែ​​​ដី​ចម្ការ​ដែល​​ដាំដំណាំ​បន្តិច​បន្តួច​​មិន​មាន​អ្វី​លើស​ពី​ហ្នឹង​នោះ​ទេ។ បើ​និយាយ​ពី​រឿង​សិល្បៈ​វិញ​មួយ​រយៈ​នេះ​មិន​មាន​ផលិតករ​ណា​ទាក់​ទង​ឲ្យ​​លោក​ថត​រឿង​ឡើយ។

“ការ​ថត​រឿង​វិញ​​អត់​មាន​ផលិតកម្ម​ណា​ទាក់​ទង​ឲ្យ​ថត​ផង។ ប្រហែល​ជា​ខ្ញុំ​ចាស់​ហើយ​មើល​ទៅ​ទើប​គេ​អត់​ហៅ។ ចំពោះ​ខ្ញុំ​ទោះ​បី​ពួក​គាត់​អត់​ហៅ​ថត​ក៏​មិន​អី​ដែរ ព្រោះ​​ខ្ញុំ​មាន​ការងារ​ច្រើន​ដែល​ត្រូវ​ធ្វើ"។ ហេង ប៊ុនលាភ រៀបរាប់៕​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់