- 2018-10-02 03:40:00
- ជីវិតតារា
Zayn ហាក់ពិបាកចិត្ត ក្រោយស្ត្រីម៉ាស្សាវ័យ ៤១ ឆ្នាំម្នាក់ ទម្លាយថាធ្លាប់គេងជាមួយលោក
- 2018-10-02 03:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zayn ហាក់ពិបាកចិត្ត ក្រោយស្ត្រីម៉ាស្សាវ័យ ៤១ ឆ្នាំម្នាក់ ទម្លាយថាធ្លាប់គេងជាមួយលោក
ចន្លោះមិនឃើញ
តាមសារព័ត៌មាន Daily Mail បានរាយការណ៍ថា តារាចម្រៀង Zayn Malik បានបង្ហាញខ្លួនដើរលើដងផ្លូវក្នុងក្រុងញូវយ៉កកាលពីថ្ងៃទី ៣០ ខែកញ្ញាកន្លងទៅ។
អតីតសមាជិកក្រុម One Direction រូបនេះ ហាក់បង្ហាញទឹកមុខស្រពោន ខណៈបណ្ដាសារព័ត៌មានជាច្រើនកំពុងផ្ទុះព័ត៌មានអាស្រូវរវាងលោកជាមួយស្ត្រីម៉ាស្សាវ័យ ៤១ ឆ្នាំមួយរូប ពេលនាងបានទម្លាយថាធ្លាប់បានគេងជាមួយលោក អំឡុងពេលបែកគ្នាជាមួយ Gigi Hadid ចាប់តាំងពីខែមីនាមក។
ស្ត្រីម៉ាស្សារូបនោះមានឈ្មោះថា Enrica Petrongari។ នាងបាននិយាយថា Zayn Malik មានការភ្ញាក់ផ្អើលខ្លាំង នៅពេលដែលលោកបែកគ្នាជាមួយ Gigi Hadid។ ស្ត្រីរូបនេះ បានបន្តទៀតថា តារាចម្រៀងប្រុសរូបនេះបានប្រាប់នាងថា លោកចូលចិត្តស្រីមានត្រគាកធំ ហើយក៏បានសុំនាងឲ្យថតរូបជាមួយគ្នា ខណៈនាងកំពុងម៉ាស្សាឲ្យលោក។ ពួកគេទាំង ២ បានគេងជាមួយគ្នាម្ដង នៅឯកន្លែងស្នាក់នៅផ្ទាល់របស់ Zayn ក្នុងក្រុងញូវយ៉ក។ រឿងអាស្រូវពួកគេ កើតឡើងទើបតែ ២ សប្ដាហ៍តែប៉ុណ្ណោះ ក្រោយលោកបែកគ្នាពី Gigi Hadid ក្នុងខែមីនា។
ស្ត្រីម៉ាស្សាដដែលរូបនេះ បានបញ្ជាក់បន្ថែមទៀតថា Zayn បានប្រាប់នាង លោកពិតជាសប្បាយចិត្តណាស់ ហើយសុំអង្វរនាងឲ្យត្រឡប់ទៅកន្លែងស្នាក់នៅលោកវិញ ដោយបញ្ជាក់ថា លោកកំពុងរស់នៅជីវិតម្នាក់ឯង ហើយចូលចិត្តគេងជាមួយនាង (Enrica)។
ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការអះអាងរបស់ស្ត្រីម៉ាស្សាខាងលើ បច្ចុប្បន្នតារាចម្រៀង Zayn Malik នៅមិនទាន់ចេញមុខបកស្រាយពីបញ្ហានេះនៅឡើយទេ ខណៈលោក និងតារាម៉ូដែល Gigi Hadid សព្វថ្ងៃកំពុងមានទំនាក់ទំនងជាមួយគ្នាជាធម្មតាឡើងវិញ៕