• 2018-10-02 08:50:26
  • ស្ទីលតារា

សមសួនឥតទាស់ បណ្តុំឈុតប្រពៃណីស្អាតៗ ពីតារាស្រីច្រើនដួងស្លៀកពាក់ទៅវត្ត

  • 2018-10-02 08:50:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាស​ពិធី​បុណ្យភ្ជុំ​បិណ្ឌ​ ចាប់​ពី​ថ្ងៃ​ទី១​រោច ដល់​ថ្ងៃ​ទី​១៤ រោច ខែ​ភទ្របទ ឆ្លៀត​ពេល​ទំនេរ​ពី​ការងារ​សិល្បៈ​តារា​ប្រុស​ស្រី​បាន​តុប​តែង​ខ្លួន​ស្អាត​បាត ឆ្លៀត​យក​ចង្ហាន់ នំ​ចំណី និង​បច្ច័យ​ជា​ដើម យក​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​តាម​ទីវត្ត​អារ៉ាម​ជិត ឬ​ឆ្ងាយ។

ក្នុង​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ មាន​អាវ​ប៉ាក់ស សំពត់​​បត់​ច្នៃ​ពី​សំពត់​ហូល​ផាមួង ធ្វើ​ឲ្យ​​តារា​ស្រី​ប៉ុន្មាន​ដួង​ខាង​ក្រោម​នេះ​កើន​សម្រស់​ទ្វេ​ដង ថែមទាំងមើល​ទៅ​សុភាព​ថ្នៃថ្នូរ ស័ក្តិសម​ជា​នារី​ខ្មែរ ទៅ​វត្ត​នា​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ។

តោះ! ទស្សនា​ម៉ូដ​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​ស្អាតៗ ពី​តារា​ស្រី​ច្រើន​ដួង​ខាង​ក្រោម​នេះ៖

សុគន្ធ និសា

សុខ ពិសី

ណាក់ ស្រីណា

មាស សុខសោភា

ដួង ម៉ានិច

គង់ វង្សយ៉ាទី

អត្ថបទ៖ ដេត ធន្នី

មតិយោបល់