• 2018-10-03 04:50:29
  • ជីវិតតារា

ស្វែង សុជាតា បញ្ជាក់​ពី​ទំនាក់​ទំនង​ស្នេហា​ប្ដី​ប្រពន្ធ​ ខណៈលេចឮដំណឹងរកាំរកូសញឹកញាប់

  • 2018-10-03 04:50:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការងារ​សម្ដែង​របស់​អ្នកនាង​ស្វែង​ សុជាតា នៅ​តែ​បន្ត​ទៅ​មុខ​យ៉ាង​រលូន​ ទោះ​ជា​លេច​ឮ​ដំណឹង​មិន​ល្អ​ពីទំនាក់ទំនងស្នេហា​​របស់​អ្នក​នាង​ និង​ស្វាមី​ថ្មី​ជា​បន្ត​បន្ទាប់​។ នេះ​ព្រោះ​តែ​ទេព​កោសល្យ​ក្នុង​វិស័យ​សិល្បៈ​ពិសេស​ការ​សម្ដែង​ដ៏​ជំនាញ​របស់​អ្នកនាង មិន​អាច​មាន​អ្នក​ណា​មក​កាឡៃ​បាន​ តែ​ជីវិត​គូ​ហាក់​មិន​សូវ​មាន​ព័ត៌មាន​ល្អ​ផ្សព្វផ្សាយ​ប៉ុន្មាន​នោះ​ទេ។

អ្នកនាង​ស្វែង​ សុជាតា

ក្នុង​បទ​សម្ភាស​ជាមួយ Sabay អ្នកនាង​បានពន្យល់​យ៉ាងដឹង​ច្បាស់​ពី​ទំនាក់ទំនង​ប្ដី​ប្រពន្ធ​របស់​អ្នក​នាង​ឱ្យ​ប្រិយមិត្ត​បាន​ដឹង ដើម្បី​កុំ​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​ ឈាន​ដល់​ការ​ប្រើ​ពាក្យ​មុសា​ដល់​នរណា​ម្នាក់​ក្នុង​ទំនាក់ទំនង​គ្រួសារ​របស់​អ្នកនាង​ដោយ​ក្ដី​ស្រលាញ់ ឬ​ក៏​ដោយ​ការ​ខឹង​ស្អប់​ណា​មួយ​ដែល​មិន​បាន​យល់​ច្បាស់​ពី​ស្ថាន​ភាព​ពិត​ប្រាកដ។

អ្នកនាង ស្វែង សុជាតា ផ្តល់បទសម្ភាសឱ្យ Sabay

តារា​សម្ដែង​ច្រើន​ទម្រង់​រូប​នេះ​បន្ត​ថា ​បច្ចុប្បន្ន​បេះដូង​របស់​អ្នក​ស្រី​គឺ​មាន​តែ​កូន​ៗ​ ហើយ​ក្ដី​បំណង​របស់ខ្លួន គឺ​មិន​ខុស​ពី​ម្ដាយ​គ្រប់រូប​នោះទេ តែងតែចង់​ឱ្យ​កូន​មាន​អនាគត​ល្អ​ មាន​កិត្តិយស​ មាន​ឈ្មោះ​ល្បាញ​ល្បី។ ចំណែក​ឯ​ស្វាមី​របស់​អ្នក​នាង​វិញ ក៏​នៅតែ​មាន​ទំនាក់ទំនង​ល្អ​ ហើយ​រូប​គាត់​នៅ​តែ​ថែ​រក្សា​គ្រួសារ​របស់​អ្នក​នាង​ដដែល គ្រាន់​តែ​ទំនាក់ទំនង​អ្នក​ទាំង​ពីរ​ប្រែ​ប្រួល លែង​ដូច​ប្ដី​ប្រពន្ធ​ធម្មតា​ដែល​ខ្វះ​គ្នា​មិន​បាន​ហើយ​។

រូបអ្នកនាង ស្វែង សុជាតា និងស្វាមីក្រោយ

អ្នកនាង​ ស្វែង សុជាតា ពន្យល់​ថា ​បច្ចុប្បន្ន​ក្នុង​ចិត្ត​របស់​អ្នក​នាង​លែង​ខ្វល់​នឹង​ទំនាក់ទំនង​ស្នេហា​ទៀតហើយ គឺ​មាន​តែ​កូន​ៗ​ប៉ុណ្ណោះ។ រី​ឯ​អតីតស្វាមីទី១​របស់​អ្នកនាង​ គឺនៅតែ​រក្សា​ទំនាក់​ទំនង​ល្អ​ជា​មិត្តភ័ក្ដិ​ ហើយ​អនុញ្ញាត​ឱ្យ​ជួប​ទាក់ទង​ជាមួយ​កូន​ៗ​របស់​អ្នកនាង​ក្នុង​តួនាទី​ដូចជា​ឪពុក​ធម្មតា​មិន​មាន​ការ​ហាមឃាត់​អ្វី​ឡើយ៕

អត្ថបទ៖ Sunny

មតិយោបល់