• 2018-10-08 04:00:00
  • ជីវិតតារា

Andy Lau ទម្លាយ​អាថ៌កំបាំង សម្រស់​មិន​ចេះ​ចាស់​របស់​ខ្លួន

  • 2018-10-08 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ២៧ ខែ​កញ្ញា គឺ​ជា​ថ្ងៃ​ដែល​តារា​សម្ដែង Andy Lau ចម្រើន​វ័យ​គម្រប់ ៥៧ ឆ្នាំ។ ធំ​ធាត់​ឡើង និង​ដឹង​ក្ដី​ជាមួយ​អ្នក​គាំទ្រ​របស់​លោក​ជិត ៤ ទសវត្ស​មក​នេះ តារា​សម្ដែង​ជើង​ចាស់ Andy Lau ចម្រើន​វ័យ​ក៏​កាន់​តែ​ច្រើន។

ជា​ការ​ពិត​ណាស់ ភាព​ចាស់​គឺ​ជា​វិវដ្ដ​កាល​នៃ​ជីវិត​របស់​មនុស្ស ប៉ុន្តែ​ប្រសិន​បើ​ពួក​យើង​ចេះ​ថែរក្សា​វា​ឲ្យ​បាន​ល្អ នោះ​រូប​សម្រស់​របស់​យើង​នឹង​មិន​សូវ​វិវដ្ដ​ទៅ​តាម​អាយុ​ឡើយ។ ជាក់​ស្ដែង​ដូច​ជា​តារា​សម្ដែង Andy Lau ទោះ​បី​ជា​វ័យ​របស់​លោក​កាន់​តែ​ច្រើន​ហើយ​ក្ដី ប៉ុន្តែ​រូប​សម្រស់​របស់​លោក​ហាក់​នៅ​តែ​ក្មេង​សង្ហា​ដូច​កាល​ពី​មុន​ដូច្នោះ​ដែរ។

ជាមួយ​នឹង​គន្លឹះ​នៃ​ការ​ថែ​រក្សា​សម្រស់​ តារា​សម្ដែង​រូប​នេះ បាន​ទម្លាយ​ថា លោក​អាច​រក្សា​ភាព​ក្មេង​ជាង​វ័យ​បាន ដោយ​ការ​តម​អាហារ និង​ធ្វើ​លំហាត់​ប្រាណ។ លោក​ព្យាយាម​រក្សា​ទម្ងន់​របស់​លោក​ឲ្យ​នៅ​ត្រឹម ៦៧ គីឡូក្រាម ដោយ​ហាត់​​ពត់​ពែន​ខ្លួន​ជា​រៀងរាល់​ថ្ងៃ។ ជា​ធម្មតា លោក​តែង​តែ​ក្រោក​នៅ​ម៉ោង ៨ ព្រឹក និង​គេង​នៅ​ម៉ោង ១១ យប់។

តារា​សម្ដែង​រូប​នេះ បាន​បន្ត​ទៀត​ថា អាហារ​ពេល​ព្រឹក​គឺ​សំខាន់​ណាស់​សម្រាប់​លោក ហើយ​វា​ត្រូវ​តែ​ប្រកប​ដោយ​ជាតិ​សរសៃ និង​ប្រូតេអ៊ីន។ សម្រាប់​អាហារ​ថ្ងៃ​ត្រង់ និង​ពេល​ល្ងាច លោក​ទទួល​ទាន​អាហារ​ណា​ដែល​មាន​ជាតិ​កាឡូរី​តិច ដូច​ជា​បន្លែ ផ្លែ​ឈើ​អី​ជា​ដើម។ ចំពោះ​ភេសជ្ជៈ​វិញ លោក​ចូលចិត្ត​ទទួល​ទាន កាហ្វេ​ដោយ​មិន​ដាក់​ទឹកដោះគោ ឬ​ស្ករ​ឡើយ ហើយ​ក្រៅ​ពី​កាហ្វេ​ លោក​ក៏​ចូលចិត្ត​ទទួល​ទាន​ទឹក​ផ្លែឈើ​ស្រស់​ៗ​ផង​ដែរ៕ ​

ប្រភព៖ jaynestars ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់