- 2018-10-14 02:53:41
- ជីវិតតារា
នាយ ព្រែក បញ្ចេញអារម្មណ៍ពិត ក្រោយឃើញអនាគតភរិយាស្រកទម្ងន់អស់១២គីឡូ
- 2018-10-14 02:53:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយ ព្រែក បញ្ចេញអារម្មណ៍ពិត ក្រោយឃើញអនាគតភរិយាស្រកទម្ងន់អស់១២គីឡូ
ចន្លោះមិនឃើញ
ពិធីករ និងជាតារាសម្ដែង នាយ ព្រែក បានសម្ដែងនូវអារម្មណ៍ហួសចិត្តយ៉ាងខ្លាំង ដោយមិននឹកស្មានថាអនាគតភរិយារបស់ខ្លួន ព្យាយាមសម្រកទម្ងន់បានសម្រេចរហូតដល់ស្រកអស់១២ គីឡូនោះទេ។
ជាមួយអារម្មណ៍រំភើបនាយ ព្រែក បានរៀបរាប់ថា ពីមុនគូដណ្ដឹងលោក មានទម្ងន់ ៦៣គីឡូ តែក្រោយពីប្រឹងប្រែងហាត់ប្រាណជាប្រចាំ និងទទួលផលិតផលជំនួយផងនោះឥឡូវនាង ស្រកនៅសល់តែ៥១ គីឡូ។ នេះជាមោទនភាពមួយសម្រាប់រូបលោក ដែលអនាគតភរិយាមិនបោះបង់ការតស៊ូព្យាយាមគ្រប់វិធីដើម្បីទទួលបានរាងស្អាត។
ក្រៅពីព្យាយាមហាត់ប្រាណរាល់ថ្ងៃ និងទទួលទានផលិតផលជំនួយខ្លះបន្ថែមគូដណ្ដឹងលោក បរិភោគអាហារណាដែលមិនមានជាតិខ្លាញ់ និងមានកាឡូរីទាបបំផុត។ ដូច្នេះហើយទើបនាង ស្រកគីឡូបានលឿនសមតាមប្រាថ្នា។
នាយថា៖" ពួកម៉ាក់ និងសាច់ញាតិគូដណ្ដឹងខ្ញុំនៅឯកំពង់ចាម បានមកសួរគាត់ថា ធ្វើម៉េចបានស្រកទម្ងន់បានរាងស្អាតលឿនអ៊ីចឹងមានវិធីសាស្ត្រអ្វីប្រាប់ផង។ ខ្ញុំក៏សប្បាយចិត្តនៅពេលឃើញគេមកសួរនាំពីវិធីថែទាំរាងកាយឲ្យស្រឡូនស្អាត ហើយឥលូវរាងគាត់ស្អាតជាងមុនមែន"៕
រូបខាងក្រោមគូដណ្ដឹង នាយ ព្រែក ស្រកទម្ងន់នៅសល់ ៥១គីឡូ
រូបថត៖ផ្ដល់ឲ្យដោយ នាយ ព្រែក