• 2018-10-18 04:10:26
  • ជីវិតតារា

ទឹម វ៉ាយុ ថាចូលប្រឡូកសិល្បៈលើកដំបូងមានតែ ឯម រៀម ម្នាក់គត់ដែលយល់ចិត្តខ្លួន

  • 2018-10-18 04:10:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ពេល​នេះ​តារា​សម្ដែង​និង បង្ហាញ​ម៉ូដ ទឹម វ៉ាយុ មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​ក្នុង​វិស័យ​សិល្បៈ​ក្ដី​លោក​នៅ​តែ​​ចង់​ចាំ​មិន​ភ្លេច​ ចំពោះ​​ទង្វើ​ និង​សកម្មភាព​ល្អ​នា​ពេល​កន្លង​មក​ដែល​បណ្ឌិត​ច្នៃ​ម៉ូដ​ ឯម រៀម ធ្វើ​ដាក់​ខ្លួន។

វ៉ាយុ ថា មុន​ក្លាយ​ជា​តារា​សម្ដែង​មាន​ពុក​ម៉ែ​បង​ប្អូន​ស្គាល់​ដូច​សព្វ​ថ្ងៃ​នេះ​​លោក ចូល​ប្រឡូក​សិល្បៈ​មុន​ដំបូង​​​​នៅ​ក្រុម​ហ៊ុន​ដើរ​ម៉ូដ​មួយ​​ក្រោម​ការ​ជ្រោមជ្រែង និង​ជួយ​ណែនាំ​​ពី​​លោក​​ ឯម រៀម ។ ហេតុ​ដូច្នេះ​ហើយ​ទើប​លោក​មិន​ភ្លេច​គុណ​បណ្ឌិត​ច្នៃ​ម៉ូដ​រូប​នេះ។ សូម្បី​តែ​​ពិធី​សម្ពោធ​ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នូវ​ខ្សែភាពយន្ត​ខ្នាត​ធំ​​ដែល​​ខ្លួន​សម្ដែង​​កាល​ពី​ពេល​ថ្មីៗ​នេះ លោក​ ឯម រៀម ក៏​បាន​ទៅ​ចូល​រួម​លើក​ទឹក​ចិត្ត​ផង​ដែរ។

“ខ្ញុំ​ស្រឡាញ់​ចូល​ចិត្ត​ និង​គោរព​​បង​ ឯម រៀម ព្រោះ​គាត់​ជា​មនុស្ស​ម្នាក់​ដែល​យល់​ពី​ចិត្ត​ខ្ញុំ​​ដែល​ស្រឡាញ់​សិល្បៈ​ដូច​គ្នា។ ពេល​ជួប​គាត់​លើក​ដំបូង​ខ្ញុំ​បាន​ប្រាប់​ទៅ​គាត់​ថា ខ្ញុំ​ស្រឡាញ់​ផ្នែក​ដើរ​ម៉ូដ ពេល​ហ្នឹង​គាត់​ក៏​យក​​ទៅ​​ខ្ញុំ​ទៅ​ផ្ញើ​នៅ​ក្រុម​ដើរ​ម៉ូដ​មួយ"។កំលោះ​សង្ហា ទឹម វ៉ាយុ បន្ថែម។

ក្រោយ​ពី​ចប់​កម្មវិធី​ដើរ​ម៉ូដ​រួច​មក​ វ៉ាយុ ត្រូវ​បាន​ផលិតកម្ម​ក្នុង​ស្រុក​ជា​ច្រើន​បាន​ទាក់​ទង​ឲ្យ​សម្ដែង​ខ្សែភាពយន្ត​ភាគ​ជា​បន្តបន្ទាប់​មាន​ដូច​ជា​រឿង"ផ្ទះ​ចិញ្ចឹម​ខ្មោច" “ថតកុន" “ម្ចាស់ចម្ការ" “កាហ្វេឡាតេ" និង​ជា​ច្រើន​រឿង​ទៀត។

គ្រប់​រឿង​ដែល​លោក សម្ដែង​ភាគ​ច្រើន​ផលិតករ​តម្រូវ​ឲ្យ​ដើរ​តួ​អង្គ​​​ម្នាក់​ដែល​មាន​ចរិត​លក្ខណៈ​ខូច​ខិល​ តែ​មាន​ស្នេហ៍​ស្មោះ​ ដែល​ផ្ទុយ​ស្រឡះ​ពី​​ចិត្ត​​ខ្លួន​​ចង់​សម្ដែង​ជា​តួ​អង្គ​បែប​សុភាព​បុរស។ ទឹម វ៉ាយុ ជា​កូន​អ្នក​ភ្នំពេញ​ ចូល​ប្រឡូក​សិល្បៈ​មុន​ដំបូង​តាម​រយៈ​ការ​ដើរ​ម៉ូដ​​ក្នុង​ឆ្នាំ​២០១៥៕​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់