- 2018-10-19 08:04:42
- ជីវិតតារា
Selena មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរចូលមន្ទីរពេទ្យ ឯអតីតមិត្តប្រុសទាំង២ផ្អែមល្ហែមជាមួយគូស្នេហ៍
- 2018-10-19 08:04:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Selena មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរចូលមន្ទីរពេទ្យ ឯអតីតមិត្តប្រុសទាំង២ផ្អែមល្ហែមជាមួយគូស្នេហ៍
ចន្លោះមិនឃើញ
ខណៈ Selena Gomez មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ រហូតដល់ថ្នាក់ចូលមន្ទីរពេទ្យ២ដងនោះ គេសង្កេតឃើញអតីតមិត្តប្រុសទាំង២របស់នាង រួមមាន Justin Bieber និងThe Weeknd កំពុងតែផ្អែមល្ហែមជាមួយស្នេហាថ្មីទៅវិញ។
ទោះបីជាប្រភពមួយចំនួនបានទម្លាយថា តារាចម្រៀង Justin Bieber ពិតជាព្រួយបារម្ភចំពោះសុខភាពរបស់អតីតមិត្តស្រី Selena Gomez ដែលចូលសម្រាកក្នុងមន្ទីរពេទ្យដើម្បីព្យាបាលជំងឺផ្លូវចិត្តក៏ពិតមែន ប៉ុន្តែគេសង្កេតឃើញលោកនៅតែបង្ហាញភាពរីករាយ និងផ្អែមល្ហែមជាមួយ Hailey Baldwin។ ថ្មីៗនេះលោកបានបង្ហាញខ្លួនជាមួយគូស្នេហ៍ Hailey Baldwin ក្នុងភោជនីយដ្ឋានមួយ ដោយក្នុងវីដេអូឃ្លីបនោះ អ្នកទាំង២កំពុងញ៉ាំអាហារជុំគ្នា ខណៈមានអ្វីជាប់នៅមុខ Hailey Baldwin តារាចម្រៀងរូបនេះក៏លូកដៃទៅជូតឲ្យនាងថ្នមៗ បន្ទាប់មកលោកក៏ថើបម៉ាត់នាងយ៉ាងយូរ។
ងាកមកតារាចម្រៀងThe Weeknd វិញបានងាកមកភ្ជាប់ទំនាក់ទំនងជាមួយសង្សារចាស់ Bella Hadid។ ក្នុងឱកាសថ្ងៃខួបកំណើតរបស់ Bella អ្នកទាំងពីរបានសាងភាពផ្អែមល្ហែមជាមួយគ្នា ធ្វើឲ្យអ្នកចូលរួមច្រណែនគ្រប់គ្នា៕