• 2018-10-22 08:35:00
  • ស្ទីលតារា

ឈុត​កូនក្រមុំ​របស់​ Janie ក្នុង​ថ្ងៃមង្គល​ទាំង ២​ថ្ងៃ​ ​សុទ្ធ​តែ​ច្នៃពិសេសមានទាំង Brand របស់បុត្រស្ដេចទៀត

  • 2018-10-22 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​អាពាហ៍ពិពាហ៍​របស់​ Janie និង​ Mickey បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន​តាម​ការ​គ្រោង​ទុក​ ដោយ​មាន​ការ​ចូលរួម​សុទ្ធ​តែ​ភ្ញៀវពិសេសៗ​ ទាំង​តារាល្បីៗ និង​អ្នក​មក​ពី​គ្រួសារ​អភិជន។

ក្រៅ​ពី​ទិដ្ឋភាព​ក្នុង​ពិធី​ គ្រប់​គ្នា​ក៏​ចាប់​អារម្មណ៍​ និង​មើល​ភ្លឹក​មិន​ដាក់​ភ្នែក​នូវ​ឈុត​កូន​ក្រមុំ​របស់​ Janie Tienphusuwan។ គ្រប់​ឈុត​ សុទ្ធ​តែ​ស្រស់​ស្អាត​ សំខាន់​ម៉ូដ​រចនា​ឡើង​ជាពិសេស​ ធ្វើ​ឲ្យ​សម្រស់​កូន​ក្រមុំ​រូបនេះ​ កាន់​តែ​លេច​ធ្លោ​ពេញ​ពិធី​ទាំង​ ២​ថ្ងៃ។

កាន់​តែ​ភ្ញាក់​ផ្អើល​ជាង​នេះ​ទៅ​ទៀត​នោះ​ គឺ​រ៉ូប​ទី​ ២​ ដែល​ Janie ស្លៀក​នៅ​ថ្ងៃ​រៀបការ​ គឺ​ជា​ស្នាដៃ​ច្នៃ​ម៉ូដ​ពីរបស់​ Brand បុត្រី​មហាក្សត្រ​ថៃ​បច្ចុប្បន្ន​ គឺ​ព្រះនាង​ Sirivannavari Nariratana។

ទស្សនា​ដូចខាងក្រោម តើ​ឈុត​ទាំងនោះ​ស្រស់ស្អាត​យ៉ាង​ណា?

ថ្ងៃទី ១

ឈុតទី១
ឈុតទី២ ជាការចនារបស់ Brand Sirivannavari
ឈុតទី៣
ឈុតទី៤

ថ្ងៃទី ២

អត្ថបទ៖ យី សុធារី

មតិយោបល់