• 2018-10-24 04:27:21
  • ជីវិតតារា

គូស្នេហ៍​ទាំង​ ១០​នេះ​បង្កើត​វេលា​សុំរៀបការ​ដ៏​មានន័យបំភ្លេចមិនបានជាប្រវត្តិសាស្ត្រប្រចាំជីវិត​

  • 2018-10-24 04:27:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​ជា​ក្ដី​ស្រមៃបស់​នារី​គ្រប់​រូប​ ដែល​ប្រាថ្នា​ស្នេហា​សម​ប្រកប​ ពិសេស​ចង់​ឲ្យ​គូស្នេហ៍​របស់​ខ្លួន​ធ្វើ​រឿង​រំភើប​មាន​ន័យ​បំផុត​ដើម្បី​បង្កើត​ជា​អនុស្សាវរីយ៍​ល្អៗ​ក្នុង​ជីវិត​គូរបស់​នាង។ ពិសេស​នាង​តែង​ប៉ង​ចង់​ឲ្យ​បុរស​ដែល​ជា​ស្នេហា​របស់​ខ្លួន​សុំ​នាង​រៀបការ​ ហើយ​នាង​ត្រៀម​ខ្លួន​រួច​ជា​​ស្រេច​ ឆ្លើយថា​ "ព្រម” ចំពោះ​មនុស្ស​ជា​ទី​ស្រឡាញ់។

ដូច​គូស្នេហ៍​តារា​ថៃ​ទាំង​ ១០​គូ​ ខាងក្រោម​ បាន​ធ្វើ​ឲ្យ​មនុស្ស​សំខាន់​របស់​ខ្លួន​ញញឹម​បិទមាត់​មិនជិត​ ក្រោយ​បង្កើត​ពេល​វេលាអស្ចារ្យ​ចាំ​គ្មាន​ថ្ងៃ​ភ្លេច ដោយ​លុត​ជង្គង់​សុំ​សង្សារ​រៀបការ​ នៅ​ក្នុងឱកាស​ និង​ទីកន្លែង​ពិសេស​ខុសៗគ្នា។

១. សេដ្ឋីវ័យ​ក្មេង​ Nott Vistrut សុំ​តារាសម្ដែង​ Chompoo Araya រៀបការ​នៅ​មុខ​ផ្ទះ​ដ៏​ធំ​ ព្រម​ទាំង​មាន​ព្រិល​ធ្លាក់​ (ព្រិល​ក្លែងក្លាយ)

២. តារាសម្ដែង​ Bie Thassapak សុំ​តារាសម្ដែង​ Gubgib Sumonthip រៀបការ​នៅ​សាល​មើល​ផ្កាយ

៣. ប្រុស​សង្ហា​មាឌមាំ​ Mickey លុត​ជង្គង់​សុំ​ Janie រៀបការ​នៅ​មាត់​សមុទ្រ​ក្នុង​សហរដ្ឋអាមេរិក

៤. តារាសម្ដែង​ Pok Passornkorn សុំ​ម្ចាស់​ម្ចាស់​តារាសម្ដែង​ Margie Rasri រៀបការ​នៅ​សួន​កម្សាន្ត​ Disney សហរដ្ឋអាមេរិក​

៥. តារាសម្ដែង​ Peck Premmanat លុត​ជង្គង់​សុំ​តារា​សម្ដែង​ New Napassorn នៅ​កណ្ដាល​ឆាក​ប្រគំតន្ត្រី

៦. ពិធីករ Gun Kantathaworn សុំ Ploy Yada រៀបការ​នៅមាត់​ទន្លេ​ដ៏​ស្រស់ស្អាត​ក្នុង​ប្រទេស​អ៊ីតាលី

៧. តារាសម្ដែង​ Kelly Thanapat សុំ​គូស្នេហ៍ Nine Chanuchtra នៅ​អាហ្វ្រិក

៨. DJ PK សុំ​តារា​សម្ដែង​ Yoghurt Nattasha រៀប​ការ​នៅ​កោះ​ម៉ាឌីវ

៩. សេដ្ឋី​ James Jirayuth សុំ​តារាសម្ដែង​ Aimee Morakot រៀបការ​នៅ​មុខ​ Tour Eiffel ប្រទេស​បារាំង

១០. សេដ្ឋី​វ័យ​ក្មេង​ Ek សុំ​តារាសម្ដែង​ Bo Thunyasupang នៅ​លើ​ស្ពាន​Rama VIII

ប្រភព៖ posttoday ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់