• 2018-10-25 04:27:00
  • ជីវិតតារា

ពេល​ឈឺ ក៏​តារា​ល្បី​ៗ​ជ្រើស​វិធី​ព្យាបាល​បែប​បុរាណ​នេះ​ដែរ

  • 2018-10-25 04:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មាន​តារា​ជា​ច្រើន​ ​ពេល​ឈឺ​ម្ដង​ៗ​ ពួក​គេ​តែង​ស្វះ​ស្វែង​ទៅ​រក​គ្រូ​ពេទ្យ​តាម​មន្ទីរ​ពេទ្យ​ថ្លៃ​ៗ ​ឬ​ហោះ​ទៅ​ក្រៅ​ប្រទេស​តែ​ម្ដង ​ដើម្បី​ព្យាបាល​ជំងឺ។ ​យ៉ាង​ណា​មិញ ​តារា​​ចម្រៀង​ល្បី​​ដូច​ជា ​លោក ករុណា ពេជ្រ ​លោក សុគន្ធ​ ថេ​រ៉ា​យុ និង​ លោក​ ឆន សុវណ្ណ​រាជ ត្រូវ​បាន​អ្នក​គាំ​ទ្រ ប្រទះ​ឃើញ​ពួក​គេ​ ក៏​ព្យាបាល​ខ្លួន​តាម​បែប​បុរាណ​ ដោយ​ការ​ កោស​ខ្យល់ ផង​ដែរ។

ទោះ​ជា​អ្នក​ទាំង​បី ជា​តារា​ចម្រៀង​ល្បី មាន​ប្រាក់​ច្រើន និង​ចេញ​ក្រៅ​ប្រទេស​ញឹក​ញាប់​ដើម្បី​លំ​ហែ​កាយ​យ៉ាង​ណា តែ​ការ​ព្យាបាល​ដោយ កោស​ខ្យល់​ តារា​ទាំង​បី​​នៅ​តែ​ប្រើ ​​ហាក់​មិន​ខ្លាច​ឈឺ​សាច់​អ្វី​បន្តិច​ឡើយ។ មនុស្ស​ជា​ច្រើន​ មិន​ចង់កោសខ្យល់​ទេ ​បើ​អាច​ជៀស​បានសុខចិត្ត​ជៀស ព្រោះ​ពេល​កោស​ឈឺ​សាច់ ហើយបើ​ឈឺ​ល្មមៗ​ សុខ​ចិត្ត​លេប​ថ្នាំ ​​មិន​កោស​ខ្យល់​តែ​ម្ដង។

ឆន សុវណ្ណ​រាជ ធ្លាប់​​បង្ហោះ​រូ​ប​មាន​ស្នាម​កោស​ខ្យល់​ ព្រោះ​​មាន​អាការៈ​​មិន​ស្រួល​ខ្លួន​ក្រោយ​ចេញ​ពី​ច្រៀង​តាម​បណ្ដា​ខេត្ត​ច្រើន​ម៉ោង

​ករុណា ពេជ្រ ឧស្សាហ៍​បង្ហោះ​រូប​កោស​ខ្យល់​​ ដោយសារ​តែ​ឈឺ​ក្បាល វិល​មុខ ព្រោះ​គិត​ច្រើន​ពេក

សុគន្ធ ថេ​រ៉ា​យុ ធ្លាប់​បង្ហោះ​រូប​ឈឺ​ ពេល​មក​ពី​ដើរ​លេង ​ហើយ​តារា​រូប​នេះ ​ក៏​កោស​ខ្យល់​ដើម្បី​ឲ្យ​ធូរ​បន្តិច​​

អត្ថបទ៖ លឹម សុនា

មតិយោបល់