- 2018-10-29 02:57:13
- ជីវិតតារា
មិនធម្មតាកូនខ្មែរ១រូបក្រោយរចនាម៉ូដស្បែកជើងឲ្យJustin Bieber ឥឡូវក្លាយជាប្រធានអ្នកច្នៃម៉ូដប្រចាំអាស៊ាន
- 2018-10-29 02:57:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតាកូនខ្មែរ១រូបក្រោយរចនាម៉ូដស្បែកជើងឲ្យJustin Bieber ឥឡូវក្លាយជាប្រធានអ្នកច្នៃម៉ូដប្រចាំអាស៊ាន
ចន្លោះមិនឃើញ
ធ្លាប់សាងភាពលេចធ្លោជាច្រើនក្នុងវិស័យរចនាម៉ូដនៅសហរដ្ឋអាមេរិក និងធ្លាប់ជាអ្នកច្នៃម៉ូដស្បែកជើងឲ្យតារាចម្រៀងអន្តរជាតិ Justin Bieber ឥឡូវ រ៉េមមី ហួ (Remy Hou) ទទួលបានតំណែងប្រធានក្រុមប្រឹក្សាអ្នករចនាម៉ូដប្រទេសក្នុងតំបន់អាស៊ាន ដែលហៅកាត់ថា(CAFD)។
រ៉េមមី ហួ ថា លោកគឺជាកូនខ្មែរទី១ដែលបានទទួលតំណែងប្រធានផ្នែករចនាម៉ូដ ប្រចាំតំបន់អាស៊ាន ដែលជាឱកាសមួយដើម្បីបង្ហាញទៅកាន់ពិភពលោកពីភាពរីកចម្រើន និងការច្នៃប្រឌិតបង្កើតថ្មីរបស់កូនខ្មែរនៅលើឆាកអន្តរជាតិ។រីឯការទទួលបានតំណែងនេះវាមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាគឺជាការសិក្សាសម្លឹងមើលឃើញពីសមត្ថភាពជាមួយទេពកោសល្យដ៏សម្បូរបែបដែលលោក មានបទពិសោធន៍១០ឆ្នាំមកហើយក្នុងវិស័យរចនាម៉ូដនេះ។
ដូច្នេះហើយទើបលោក គ្រោងនឹងប្រមូលផ្ដុំគ្នាជាមួយអ្នកច្នៃម៉ូដនៅកម្ពុជាដើម្បីចូលរួមសកម្មភាពនានាក្នុងគោលបំណងបន្ថែមទីផ្សារការងារចំណេះ និងជំនាញមួយដែលអន្តរជាតិទទួលស្គាល់ផងដែរ។ ជាមួយអារម្មណ៍រំភើប រ៉េមមី ហ៊ួ រៀបរាប់ថា៖"ខ្ញុំមានមោទនភាពខ្លាំងណាស់ ដូច្នេះខ្ញុំនឹងខិតខំប្រឹងប្រែងបំពេញការងារ និងជួយជំរុញការផ្សព្វផ្សាយដើម្បីលើកកម្ពស់វិស័យរចនាម៉ូដរបស់កម្ពុជាឲ្យអន្តរជាតិទទួលស្គាល់។ ពិសេសនោះបូកផ្សំខ្ញុំធ្លាប់ជាអ្នកច្នៃម៉ូដស្បែកជើងឲ្យ Justin Bieber និងកេរ្តិ៍ឈ្មោះល្បីល្បាញនៅអាមេរិកទើបCAFD ជ្រើសរើសខ្ញុំជាប្រធាន"។
គួរបញ្ជាក់ថា CAFD គឺជាអង្គការមួយដែលជួយជំរុញបំផុសគំនិតច្នៃម៉ូដប្លែកៗសម្រាប់ប្រទេសក្នុងតំបន់អាស៊ាន ដែលមានទីតាំងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានបង្កើតឡើងក្នុងឆ្នាំ២០១៨ នេះ។ នៅថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ CAFD នឹងប្រកាសបើកសម្ពោធដំណើរការហើយដោយមានការអញ្ជើញចូលរួមពីសំណាក់អ្នកច្នៃម៉ូដល្បីក្នុងតំបន់អាស៊ាននេះ៕