• 2018-10-29 05:32:46
  • ស្ទីលតារា

សមដូចគូស្នេហ៍តារាល្បីៗបង្ហាញម៉ូដសម្លៀកបំពាក់ ច្រើនសម័យនៅអ៊ីអន២ម្សិលមិញ

  • 2018-10-29 05:32:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ និង​សម្ដែង​ប្រុស​ស្រី​ជា​ច្រើន​រូប​បាន​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ច្រើន​សម័យ​កាល​​ក្នុង​ពិធី​សម្ពោធ​ខ្សែភាពយន្ត​ភាគ​រឿង​"កូនពស់កេងកង" របស់​ទូរទស្សន៍​ហង្ស​មាស​ ម្សិលមិញ​នេះ​​នៅ​ Hang Meas Palace ក្នុង​ផ្សារ​ទំនើប​អ៊ីអន​២ សែន​សុខ។

​​​ក្នុង​កម្មវិធី​សម្ពោធ​ខ្សែភាពយន្ត​ភាគ​នេះ​ដែរ​លោក ហ្វៃ សំអាង ជា​អ្នក​ដឹក​នាំ​សម្ដែង​បាន​ឲ្យ​ដឹង​ថា សម្លៀក​បំពាក់​ដែល​តារា​ចម្រៀង​ និង​សម្ដែង​ប្រុស​ស្រី​ច្រើន​រូប​ស្លៀក​ដើរ​លើ​កម្រាល​ព្រំ​ក្រហម​​​​​ចោម​រោម​ដោយ​មហាជន​ឈរ​មើល​យ៉ាង​ច្រើន​កុះករ​មាន​៣​សម័យ​កាល។ ដោយ​សម័យ​កាល​ទាំង​នោះ​មាន​ដូច​ជា៖ សម័យ​កាល​​លង្វែក​ សម័យ​កាល​ឧត្ដុង្គ​ និង​សម័យ​កាល​ចតុមុខ។

ទស្សនាវីដេអូនេះហើយ ​មិនសរសើរមិនបាន៖

ចំពោះ​មូល​ហេតុ​ដែល​​អ្នក​ដឹកនាំ​សម្ដែង​រូប​នេះ​តម្រូវ​ឲ្យ​​តួអង្គ​សម្ដែង​ស្លៀក​ពាក់​​ឈុត​​សម័យ​កាល​ទាំង​៣​​ដែល​បាន​រៀប​រាប់​ខាង​លើ​​ព្រោះ​​តម្រូវ​ទៅ​តាម​សាច់​រឿង។ ម្យ៉ាង​ទៀត​ក្នុង​គោល​បំណង​​លើក​ស្ទួយ​សម្លៀក​បំពាក់​ប៉ុន្មាន​សម័យ​កាល​នេះ​​ឲ្យ​កូន​ខ្មែរ​​បាន​ស្គាល់។

“ពស់​កេង​កង" ជា​​ខ្សែ​ភាព​យន្ត​ភាគ​បុរាណ​ខ្មែរ​​មាន​គ្រប់​រស់​ជាតិ​ដែល​បាន​សម្រិត​សម្រាំង​និពន្ធ​ឡើង​ដោយ​អ្នក​ស្រី​ ប៉ុល ពិសី និង​លោក ហ្វៃ សំអាង ​ផ្ទាល់​តែ​​ម្ដង។ ពិសេស​ជាង​នេះ​ខ្សែភាពយន្ត​ភាគ​មួយ​នេះ​​បាន​សម្រិត​សម្រាំង​តារា​សម្ដែង​ល្បីៗ​ប្រុស​ស្រី​ជា​ច្រើន​រូប​​ជាមួយ​ប្លង់​ថត​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​ទៀត​។

ខ្សែភាពយន្ត​ភាគ​បុរាណ​​​នេះ​នឹង​ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​​ទូរទស្សន៍​ហង្ស​មាស​ ថ្ងៃ​ច័ន្ទ អង្គារ ពុធ ចាប់​ពី​ថ្ងៃ​ទី ៥ ខែ វិច្ឆិកា ឆ្នាំ​២០១៨ នេះ​ទៅ។ ចូល​រួម​សម្ដែង​ដោយ ញ៉ែម សុគន្ធ តូតា ឆឹម សក្កដា ឌុច លីដា ព្រម​ទាំង​តារា​សម្ដែង​ស្រី​ប្រុស​ជា​ច្រើន​រូប​ទៀត៕​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់