- 2018-10-31 03:55:00
- ជីវិតតារា
អារម្មណ៍ពិត អែត វីន ក្រោយស្រាតខោអាវអស់ឲ្យ ឌុច លីដា មើលគ្មានសល់
- 2018-10-31 03:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អារម្មណ៍ពិត អែត វីន ក្រោយស្រាតខោអាវអស់ឲ្យ ឌុច លីដា មើលគ្មានសល់
ចន្លោះមិនឃើញ
កាលពីថ្ងៃសម្ពោធរឿង"កូនពស់កេងកង" កន្លងទៅថ្មីៗនេះតារាសម្ដែង ឌុច លីដា បានបើកកកាយគ្មានសល់ត្រង់ឈុតឆាក អែត វីន ឈរស្រាតនៅចំពោះមុខខ្លួនដល់ថ្នាក់ធ្វើឲ្យនាង ដក់ជាប់ក្នុងចិត្តមិនអាចបំភ្លេចបានទោះបីជារឿងមួយនេះកន្លងហួសទៅក៏ដោយ។
ក្រោយពី ឌុច លីដា បើកកាយរឿងឃើញខ្លួនប្រាណខ្ទេចគ្មានសល់ អែត វីន បានបង្ហាញអារម្មណ៍ខ្មាសអៀនយ៉ាងខ្លាំងតែមិនដឹងធ្វើយ៉ាងណាដើម្បីឲ្យសាច់រឿងទាំងមូលចេញមកឲ្យបានល្អ លោកមានតែប្រថុយលះបង់ខ្លួនប្រាណមួយគ្រាសិនទៅ។ ណាមួយខណៈពេលសម្ដែងមានតែ ឌុច លីដា ម្នាក់ប៉ុណ្ណោះដែលបានឃើញរូបរាងអាក្រាតកាយរបស់លោក។
បន្ថែមពីនេះតួឯកប្រុសនៅក្នុងរឿងភាគខាងលើថា នៅពេលឃើញលោក ឈរស្រាតនៅពីមុខចំដោយគ្មានបិទបាំងអ្វីសូម្បីបន្តិចខណៈពេលហ្នឹង ឌុច លីដា ស្រែកភ្លាត់ភ្លាត់មាត់ភ្លាត់ក ឯមុខវិញឡើងក្រហមអស់ហើយ។ ឯលោកវិញនិយាយស្ទើរមិនចេញព្រោះតែមានអារម្មណ៍ខ្មាសអៀនខ្លាំងពេក។
តែប្រសិនបើលោក មិនស្រាតខោអាវអស់ត្រង់ឈុតឆាកហ្នឹងក៏មិនធ្វើឲ្យ ឌុច លីដា ភ្ញាក់ផ្អើលខ្លាំងដែរតែពេលស្រាតអស់អ៊ីចឹងធ្វើឲ្យនាង សម្ដែងកាន់តែល្អថែមមួយកម្រិតទៀត មិនខុសច្រើនដងតែម្ដង ឬ ពីរដងគឺល្អហើយ។
ជាមួយពាក្យសម្ដីលេងសើច អែត វីន និយាយថា៖" ខ្ញុំមានអារម្មណ៍ខ្មាសបង ឌុច លីដា ខ្លាំងណាស់បងនិយាយអត់ចង់ចេញទេ។ តែខំធ្វើចិត្តហើយគិតថាបើយើងមានរបស់ល្អហើយ ឲ្យគេមើលបន្តិចក៏មិនអីដែរ ព្រោះស្លាប់ទៅដុតចោលដដែល ហាហា"៕