- 2018-11-06 08:20:00
- ជីវិតតារា
សំ ប៉ូលីដា មានរថយន្តជិះ ហើយកូនៗបានរៀនសូត្រ ក្រោយសម្រេចដាក់លក្ខខណ្ឌជាមួយសា្វមី
- 2018-11-06 08:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំ ប៉ូលីដា មានរថយន្តជិះ ហើយកូនៗបានរៀនសូត្រ ក្រោយសម្រេចដាក់លក្ខខណ្ឌជាមួយសា្វមី
ចន្លោះមិនឃើញ
ក្រោយពីធ្លាយដំណឹងថា ស្វាមីរបស់អ្នកនាង សំ ប៉ូលីដា សម្រេចចាកចោលអ្នកនាង ទៅភ្ជាប់ពាក្យជាមួយនារីថ្មី ធ្វើឲ្យតារាកំប្លែងរូបនេះ ត្រូវរស់នៅយ៉ាងតោកយ៉ាក ព្រោះមិនដឹងទៅរកការងារ ដើម្បីចិញ្ចឹមកូនតូចទាំងពីរ។ ស្រាប់តែពេលនេះ មានការភ្ញាក់ផ្អើល ព្រោះគេឃើញអ្នកនាង សំ ប៉ូលីដា មានរថយន្តតម្លៃជាងមួយម៉ឺនដុល្លារជិះ និងត្រូវបានគេដឹងថា កូនៗក៏បានចូលរៀនត្រឹមត្រូវផងដែរ។
ចំពោះដំណឹងនេះ ត្រូវបានសាមីខ្លួនប្រាប់ថា ប្ដីរបស់អ្នកនាង បានទិញរថយន្តម៉ាក Prius ឲ្យ និងរ៉ាប់រងលើការចិញ្ចឹមកូនទាំងពីរ ព្រមទាំងឲ្យចូលរៀននៅសាលាក្នុងទីក្រុងតាខ្មៅទៀតផង។ មុនទទួលយករថយន្តនេះ អ្នកនាង សំ ប៉ូលីដា បានដាក់លក្ខខណ្ឌនឹងប្ដីថា ត្រូវតែអនុញ្ញាតឲ្យកូនទាំងពីរមកលេង និងមិនត្រូវបិទសិទ្ធ ទំនាក់ទំនងរវាងម្ដាយនិងកូននោះទេ។
មូលហេតុ អ្នកនាង ព្រមផ្ដល់សិទ្ធឲ្យប្ដីចិញ្ចឹមកូន ព្រោះអ្នកនាងយល់ថា ខ្លួនកាន់តែចាស់ និងមានជំងឺ ។ ម្យ៉ាងឃើញកូនៗក៏នឹករលឹកឪពុកដែរ ទើបអ្នកនាង សុខចិត្តកាត់ចិត្ត ឲ្យកូនឃ្លាតពីទ្រូង ទៅរស់នៅជាមួយប្តី។ សម្រាប់ តារាកំប្លែង សំ ប៉ូលីដា ប្រាប់ថា ពេលនេះ អ្នកនាងមករស់នៅភ្នំពេញ និងច្រៀងនៅភោជនីយដ្ឋានមួយ នៅឯជ្រោយចង្វាត្រើយខាងកើត។
អ្នកនាង សំ ប៉ូលីដា បានរៀបការជាមួយ ស្វាមីជាមន្ត្រីកងរាជអាវុធហត្ថម្នាក់ តែមិនបានចុះអេតាស៊ីវិលនោះទេ។ ថ្មីៗនេះស្នេហាអ្នកទាំងពីររង្គោះរង្គើរ ហើយតារារូបនេះមិនចង់បានទ្រព្យសម្បត្តិកេរមរតកពីស្វាមីនោះទេ គឺត្រឹមសងជំងឺចិត្តនូវការលះបង់របស់អ្នកនាង កាលគ្រាក្រដែលខំច្រៀងរាំរកប្រាក់មកចិញ្ចឹមស្វាមី២ឆ្នាំ លុយឡានរបស់អ្នកនាងដែលបានលក់ចាយកាលពីរួមរស់ជាមួយគ្នាប៉ុណ្ណោះ ៕