• 2018-11-24 03:25:00
  • ជីវិតតារា

​តាំង​ពី​ក្លាយ​ជា​ឪពុក តារា​ប្រុស​បី​រូប​នេះ​ពូ​កែ​រឿង​មួយ ​មិន​ឲ្យ​ភរិយា​នឿយ​ហត់

  • 2018-11-24 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ពេល​ក្លាយ​ជា​ឪពុក​គេ ​តារា​ប្រុស​ទាំង​បី​រូប ដូច​ជា ​លោក ​គឹម សីហា ​លោក ជា វណ្ណា​រិទ្ធ ​និង​ លោក ​កែវ​ វាសនា ​ត្រូវ​បាន​អ្នក​គាំ​ទ្រ​សរសើរ​មិន​ដាច់​ពី​មាត់​ថា ​ពិត​ជា​ឪពុក​ល្អ ​ប្ដី​ល្អ ​ព្រោះ​តែង​ចែក​រំលែក​ការ​ងារ​ភរិយា មើល​ថែ​ទាំ​កូន​តូច​ៗ ​មិន​ឲ្យ​ប្រពន្ធ​ហត់​នឿយ​ ​នោះ​ឡើយ។

គឹម សី​ហា

​អ្នក​ណា​មិន​សរសើរ​ថា ​ស្វាមី​របស់​អ្នក​នាង ​គង់ ច័ន្ទ​ស្រី​មុំ ពូកែ​ជួយ​ទុក្ខ​ធុរៈ​ការងារ​ប្រពន្ធ ​មិន​ថា​ការងារ​រក​ស៊ី ​សូម្បី​មើល​ថែ​ទាំ​កូន​ ក៏​ពូ​កែ​មិន​ធម្មតា​ដែរ។ជួន​កាល​ឃើញ​លោក​ ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន ​បំពេ​កូន​ឲ្យ​គេង និង​លួង​កូន​មិន​ឲ្យ​យំ​ជា​ដើម។

នៅ​លើ​បណ្ដាញ​សង្គម ​ប៉ា​អូន​ម៉ូ​ម៉ូ ​តែង​ត្រូវ​បាន​អ្នក​គាំ​ទ្រ​លាន់​មាត់​សរសើរ​គ្រប់​គ្នា ​ថា​ជា​ឪពុក​ល្អ ​ប្ដី​ល្អ ​ចេះ​ជួយ​ចែក​រំ​លែក​ការងារ​ប្រពន្ធ ។

ជា វណ្ណារិទ្ធ

​ក្រៅ​ពី​ជា​ពិធី​ករ​ពូ​កែ​វោ​ហា​សព្ទ កំប្លុក​​កំប្លែង​មិន​ចេះ​រីង​ស្ងួត ​លោក​ក៏​ពូ​កែ​មើល​កូន​មិន​ចាញ់​ មនុស្ស​ស្រី​ដែរ។ ស្ទើរ​គ្រប់​ពេល​លើ​បណ្ដាញ​សង្គម លោក វណ្ណារិទ្ធ​ បង្ហោះ​រូប​មើល​កូន​ទាំង​ពីរ ​លួង​កូន​មិន​ឲ្យ​យំ ​បញ្ចុក​បាយ​ទឹក ​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន ​និង​នាំ​កូន​ដើរ​លេង​ជា​ដើម។ សកម្មភាព​នេះ ​ធ្វើ​ឲ្យ​លោក​ត្រូវ​គេ​ចាត់​ទុក​ជា​ប៉ា​ប៉ា​ល្អ ​ព្រោះ​មិន​ដែល​ឲ្យ​ប្រពន្ធ​ហត់​នឿយ​រឿង​មើល​កូន​នោះ​ទេ។​​​​​​

កែវ វាសនា

​ទោះ​រវល់​ការងារ​ច្រៀង និង​របរ​រកស៊ី​យ៉ាង​ណា ក៏​ម្ចាស់​បទ ​"​លទ្ធ​ផល​ស្មោះ​ពេក" ​តែង​ចំ​ណាយ​ពេល​មើល​ថែ​ទាំ​កូន​ទាំង​ពីរ​​ដែរ។ ​សូម្បី​ភរិយា​របស់​លោក ក៏​សរសើរ​មិន​ដាច់​ពី​មាត់​ថា ក្រៅ​ពី​ពូ​កែ​យក​ចិត្ត​ប្រពន្ធ ​លោក កែវ​ វាសនា តែង​ជំនួស​ដៃ​ជើង​មើល​កូន​តូច​ទាំង​ពីរ​ មិន​ដែល​ត្អូញ​ត្អែរ បែង​ចែក​ឬ​រើស​អើង​ថា ជា​ការងារ​ប្រពន្ធ​នោះ​ទេ។ ​ជា​រឿយ​ៗ ​គូ​ស្វាមី​​មួយ​គូ​នេះ ​តែង​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​លួច​ច្រណែន ​ព្រោះ​តែ​ភាព​ផ្អែម​ល្ហែម​ ចេះ​យក​ចិត្ត​ទុក​ដាក់ និង​ចែក​រំ​លែក​ការងារ​ផ្ទះ​គ្នា​ទៅ​វិញ​ទៅ​មក៕​​​​​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់