• 2018-11-24 07:30:00
  • ស្ទីលតារា

ស្អាតៗ​ទាក់​ភ្នែក ទេសភាព​ក្រៅ​ប្រទេស ​តារា​ថត​បាន​ពេល​ទៅ​លេង​បុណ្យ​អុំ​ទូក

  • 2018-11-24 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាស​បុណ្យ​អុំ​ទូក ​តារា​ជា​ច្រើន​បាន​ទៅ​លំ​ហែ​កម្សាន្ត​នៅ​ក្រៅ​ប្រទេស ​យ៉ាង​សប្បាយ​រីក​រាយ ព្រម​ទាំង​ថត​ផ្តិត​យក​ទិដ្ឋភាព​ស្អាត​ៗ​នៅ​ទី​នោះ​ ឃើញ​ហើយ​ធ្វើ​ឲ្យ​ចង់​ទៅ​លេង​ដែរ។

​​ក្រៅ​ពី​ភ្ជាប់​ស្នាម​ញញឹម​ អម​នឹង​ទេសភាព​ស្អាត​ត្រជាក់​ភ្នែក​នៅ​ក្រៅ​ប្រទេស ​តារា​ប្រុស​ស្រី​ច្រើន​ដួង​ក៏​មិន​ភ្លេច​ បញ្ចេញ​ស្ទីល​កាច់​ចង្កេះ​ថត​រូប ​ធ្វើ​ឲ្យ​ដំណើរ​កម្សាន្ត​ពេល​បុណ្យ​អុំ​ទូក​នេះ ​កាន់​តែ​មាន​ន័យ ​និង​ពោរពេញ​ដោយ​អនុស្សាវរីយ៍​មិន​អាច​បំភ្លេច​បាន​។ ​

​តោះ ​ចង់​ដឹង​​​តារា​ៗ​បាន​ថត​យក​ទេស​ភាព​ស្រស់​ស្អាត​កម្រិត​ណា ពេល​ទៅ​លេង​នៅ​បរទេស​ ​ទស្សនា​ទាំង​អស់​គ្នា៖

GiGi ​​ទៅ​លេង​កោះ​ជេ​ជូ ប្រទេស​កូ​រ៉េ

ស៊ិន ​យូ​ប៊ីន ទៅ​លេង​ប្រទេស​ថៃ

យឹម ​ណា​រ៉ា ​ទៅ​លេង​ហ៊ូ​ហ៊ីន ​ប្រទេស​ថៃ

Peypey Dy ​ទៅ​លេង​កោះ​បា​លី ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី

Adda ​ទៅ​លេង​ប្រទេស​ថៃ​

​សុខ សាន់​នី ​ទៅ​លេង​ប្រទេស​វៀត​ណាម

ទឹម ​រដ្ឋា ​ទៅ​លេង​ប្រទេស​ថៃ

តា​ប៊ុយ ​ទៅ​លេង​ប្រទេស​ចិន

សុ​ផា លីន​ដា ​ទៅ​លេង​ហ៊ូ​ហ៊ីន ​ប្រទេស​ថៃ

បឺ​រី ​ទៅ​​លេង​ប្រទេស​វៀត​ណាម

អេ​ឡិច​ ចាន់​ត្រា​ ទៅ​លេង​ប្រទេស​ថៃ​

អត្ថបទ៖ លឹម សុនា

មតិយោបល់