• 2018-11-26 04:15:00
  • ស្ទីលតារា

គាប់​ជួន​ម្ល៉េះ ​​​សុខ​ ស្រី​នាង ​និង Bobby Stella ​ជ្រើស​ឈុត​បុរាណ​ម៉ូដ​ដូច​គ្នា ស្អាត​សម​ឥត​ខ្ចោះ

  • 2018-11-26 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ស្រី​ស្អាត ​សម្រស់​គយ​គន់​មិន​ជិន​ណាយ ​គឺ ​តារា​ចម្រៀង ​សុខ ស្រី​នាង ​និង តារា​សម្ដែង Bobby Stella ​ត្រូវ​ទស្សនិកជន​ប្រទះ​ឃើញ ​អ្នក​ទាំង​ពីរ​ស្លៀក​ឈុត​បុរាណ​ដូច​គ្នា​បេះ​បិទ​តែ​ម្ដង។

​ក្នុង​ឈុត​នេះ ​អ្នក​នាង សុខ​ ស្រី​នាង ​មូរ​សក់​ទម្លាក់ ​ហើយ​អង្គុយ​លើ​កៅអី​មួយ ​ដោយ​ស្នាម​ញញឹម​គួរ​ឲ្យ​ក្នាញ់។ ​រី​ឯ ​កញ្ញា Bobby Stella ​​វិញ មូរ​សក់​ទម្លាក់​ដែរ ​តែ​កូន​កាត់​ប៊ុលហ្គារី​រូប​នេះ ​មាន​បន្ថែម​ខ្សែ​ក​អង្កាំ​ពណ៌​ស​ធំ​ៗ ​និង​កាន់​កា​បូប​ដៃ​​មួយ​ថែម​ទៀត។ សម្រស់​តារា​ទាំង​ពីរ ​ក្នុង​ឈុត​បុរាណ​បែប​នេះ ​ធ្វើ​ឲ្យ​កាន់​តែ​ប្លែក និង​ទាក់​ទាញ​មួយ​កម្រិត ​។

សម្រាប់​ទស្សនិកជន​វិញ ​យល់​ថា ​ម្នាក់​ណា​ស្លៀក​ឈុត​បុរាណ​នេះ ​សម​ជាង​គេ?

Bobby Stella

សុខ ស្រីនាង

អត្ថបទ៖ លឹម សុនា

មតិយោបល់