• 2018-11-30 03:25:00
  • ស្ទីលតារា

ភ្ញាក់មិនស្ទើរ! ឈុត​តំណាងជាតិរបស់សិង្ហបុរី បង្កប់អត្ថន័យជ្រេៅបំផុតរវាងត្រាំ និងគីមជុងអ៊ុន

  • 2018-11-30 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កិច្ច​ប្រជុំ​កំពូល​ Trump-Kim (Donald Trump និង​ Kim Jong Un) ​អាច​មាន​រយៈ​ពេល​វែង​ ប៉ុន្តែ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​បាន​វិល​មក​ជាថ្មី​តាម​រយៈ​ការបង្ហាញ​មាន​លក្ខណៈ​ប្លែក​ភ្នែក​ ដោយសារ​​ឈុត​ជាតិ​របស់​ប​វរកញ្ញាចក្រវាល​សិង្ហបុរី​ Zahra Khanum។

ថ្ងៃ​ព្រហស្បត្តិ៍​ ទី​ ២៩​ ខែ​វិច្ឆិកា ឈុត​ដែល​ជា​ការ​រចនាជា​ពិសេស​ជា​រ៉ូប​ពណ៌ផ្ទៃមេឃ​ និង​កាន់​តែអស្ចារ្យ​​ក៏​មាន​រូបភាព​នៃការ​ចាប់​ដៃ​គ្នា​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រធានធិបតី​អាមេរិក​លោក​ដូណាល់ត្រាំ និង​មេដឹកនាំកូរ៉េខាងជើង​លោក​ Kim Jong Un។

តាម​ការ​ឲ្យ​បង្ហើប​ បាន​ឲ្យ​ដឹង​ថា​ បវរកញ្ញា​របស់​សិង្ហបុរី​រូបនេះ​នឹង​យក​ឈុត​តំណាង​ជាតិ​មួយ​នេះ​ ទៅ​ស្លៀក​ចូលរួម​ប្រកួត​កម្មវិធី​បវរកញ្ញា​ចក្រវាល​ឆ្នាំ ២០១៨ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ខែធ្នូ។

ឈុត​មួយ​នេះ​ដែរ គឺ​ជា​ការ​រចនារបស់ Moe Kasim សហការ​ជាមួយ​នឹង​អ្នដឹក​នាំ​បវរកញ្ញា​ចក្រវាល​សិង្ហបុរីឈ្មោះ​ Nuraliza Osman។ រ៉ូប​នេះ​ក៏​មាន​លម្អ​ទៅ​ដោយ​ស្លាប​សង្ខាង​ពណ៌​ស​តំណាង​ឲ្យ​សន្តិភាព​គ្រប់​ទីកន្លែង​ទូទាំង​សកលលោក៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់