• 2018-11-30 05:25:00
  • ស្ទីលតារា

​ពេជ្រ អា​វី​ហ្សា​ ផ្លាស់​ប្ដូរ​ការ​ស្លៀក​ពាក់​ស្ទើរ​១៨០​ដឺ​ក្រេ ​ពេល​រង​ការព្រមាន​ពី​ក្រសួង

  • 2018-11-30 05:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ចូល​រួម​កម្មវិធី​ផ្សេង​ៗ​ ពេជ្រ អាវីហ្សា តារា​និយម​ចូល​ចិត្ត​ភាព​ស៊ិច​ស៊ី ​បាន​ប្រែ​ជា​ស្លៀក​ពាក់​បែប​សុភាព ​បិទ​ជិត​ ​មិន​ស្លៀក​ខ្លី​ខើច​ បញ្ចេញ​សាច់​ដូច​កាល​ពី​មុន​ឡើយ ក្រោយ​ជាប់​ក្នុង​បញ្ជី​ ព្រមាន​ពី​ក្រសួង​វប្បធម៌​។

​ជាក់​ស្ដែង ពេល​ចូល​រួម​កម្មវិធី "​ ភ្នំពេញ​ស្អាត​" តារា​ស្រី​ស្បែក​ស​រូប​នេះ ​ស្លៀក​ខោ​អាវ​ឈុត​ពណ៌​បៃ​តង ​យ៉ាង​សុភាព​រាប​សា។ ម្យ៉ាង​ទៀត ​គ្រា​ថ្ងៃ​​​សម្ពោធ​រឿង​របស់​អ្នក​នាង ​ចន ច័ន្ទ​លក្ខិណា ​ក៏​គេ​សង្កេត​ឃើញ​​តារា​រូប​នេះ ​បាន​ស្លៀក​ឈុត​​ហូល​ពណ៌​ខៀវ​យ៉ាង​រម្យ​ទម​បំផុត ​ខុស​ពី​តារា​ជា​ច្រើន​ ស្លៀក​ពាក់​បែប​ទាន់​សម័យ ​គួរ​ឲ្យ​ទាក់​ទាញ។

​​ទាក់​ទិន​នឹង​រឿង​នេះ ​អា​វី​ហ្សា ​ទទួល​ស្គាល់​ថា ​ពេល​ទៅ​ណា​មក​ណា ​នរណា​ក៏​លាន់​មាត់​ថា​នាង​ប្លែក​ដែរ ​តែ​អា​វី​ហ្សា​គ្រាន់​ចង់​ដូរ​ស្ទីល​ខ្លះ ​ព្រោះ​ពី​មុន​ធ្លាប់​តែ​ស្លៀក​ពាក់​សិច​ស៊ី ។ ម្យ៉ាង​ទៀត ក្រសួង​ទើប​តែ​ព្រមាន​លើ​​តារា​ស្រី​ រូប​នេះ​ ពី​បញ្ហា​ស្លៀក​ពាក់​សិច​ស៊ី​ទៀត ​ទើប​កញ្ញា ចង់​មាន​ការ​ផ្លាស់​ប្ដូរ​ខ្លះ ​។

​​យ៉ាង​ណា​ក្ដី ​តារា​សម្ដែង​ទទួល​ថត​តែ MV ​មិន​​​ទទួល​ថត​ភាព​យន្ត ​បញ្ជាក់​ថា ការ​ស្លៀក​ពាក់​របស់​កញ្ញា ពេល​ខ្លះ​តាម​កាលៈទេសៈ កម្មវិធី ។ ប្រសិន​បើ​កម្មវិធី​​ជប់​លៀង បែប​ជួបជុំ​​អ្នក​សិល្បៈ ​​អា​វីហ្សា​ ស្លៀក​ពាក់​បែប​ទាន់​សម័យ ​ហើយ​សិច​ស៊ី​ខ្លះ ​តែ​គ្រាន់​បន្តិច​បន្តួច​ប៉ុណ្ណោះ ៕​​​​​​​​​​​

​​

អត្ថបទ៖ លឹម សុនា

មតិយោបល់