- 2018-12-06 08:50:00
- ជីវិតតារា
រកស៊ី១ថ្ងៃបានច្រើនពាន់ដុល្លារ តែ ដួង ហ្សូលីដា មិនចោលសិល្បៈ ព្រោះមូលហេតុទាំងនេះ
- 2018-12-06 08:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកស៊ី១ថ្ងៃបានច្រើនពាន់ដុល្លារ តែ ដួង ហ្សូលីដា មិនចោលសិល្បៈ ព្រោះមូលហេតុទាំងនេះ
ចន្លោះមិនឃើញ
បន្ទាប់ពីមុខជំនួញដូចជា កាត់ដេរ លក់ផលិតផលសម្រស់ កាក់កបកាន់តែខ្លាំង ធ្វើឲ្យកញ្ញា ដួង ហ្សូលីដា ស្ទើររកពេលសម្រាកគ្មានឡើយ។ ប្រធានក្រុម Super Model ប្រាប់ថា បើអ្នកសិល្បៈផ្សេង ប្រហែលគេអាចចោលការងារសិល្បៈ ទៅចាប់រឿងរកស៊ីឲ្យពេញដៃ ព្រោះរបររកស៊ីពេលនេះ គឺរកប្រាក់បានច្រើន ជាងការងារសិល្បៈទៅទៀត។
ដួង ហ្សូលីដា បន្តថា នៅហាងមួយភ្លែត ពេលខ្លះអាចរកបានយ៉ាងតិចក៏ជាង១ពាន់ដុល្លារដែរ ហើយបើគិតពីចំណូលរវាងរកស៊ី និងសិល្បៈវិញ គឺខុសគ្នាដាច់តែម្ដង។ ដូចជាពេលខ្លះ មួយកម្មវិធី ពិធីការីនីរូបនេះ ស៊ីថ្លៃ ៥០០ដុល្លារ ត្រឹម៣-៤ ម៉ោង ក៏ពិតមែន តែត្រូវមកសមផង ឡើងកម្មវិធីផង ចំណាយពេលយ៉ាងហោចណាស់ ២ -៣ ថ្ងៃដែរ។ ដូច្នេះ បើគិតមើលទៅ រកស៊ី បានចំណូលច្រើនជាង ។
ទោះយ៉ាងនេះក្ដី ស្រីស្អាតរូបនេះ បញ្ជាក់ថា មិនចោលសិល្បៈឡើយ ព្រោះងារជាអ្នកសិល្បៈនេះហើយ ជាផ្នែកមួយជួយឲ្យមុខជំនួញខ្លួនជោគជ័យ ។ សិល្បៈធ្វើឲ្យគេស្គាល់កញ្ញាច្រើន មានទាំងអ្នកគាំទ្រក្នុងស្រុក និងក្រៅស្រុក ជាហេតុឲ្យអតិថិជនទុកចិត្ត លើរបររកស៊ីរបស់ខ្លួន។ ម្យ៉ាងទៀត ប្រជាប្រិយភាពជាតារា ពេល Live លក់ផលិតផលម្ដងៗ ក៏ជោគជ័យទៅតាមនោះដែរ ដូច្នេះទើបចេះតែស្ដាយឱកាស ធ្វើឲ្យ ហ្សូលីដា មិនចង់ចោលសិល្បៈ។
បងស្រីរបស់កញ្ញា ដួង ហ្សូរីម៉ា បន្ថែមថា ក្រៅពីជំនួញ២ខាងលើ ខ្លួនក៏រវល់លើការងារអចលនទ្រព្យផងដែរ ទាំងដីធ្លី ផ្ទះសម្បែង ខុនដូជាដើម ដែលខ្លួនទើបចាប់ផ្ដើមប្រឡូកប៉ុណ្ណោះ ៕