
- 2018-12-12 08:30:00
- ជីវិតតារា
បារម្ភរឿងទម្ងន់ពេក វ៉ាង ស្រីណូ អត់ទាន់ហ៊ានចូលសិល្បៈ
- 2018-12-12 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បារម្ភរឿងទម្ងន់ពេក វ៉ាង ស្រីណូ អត់ទាន់ហ៊ានចូលសិល្បៈ
ចន្លោះមិនឃើញ
មិនទាន់ដាច់អាល័យពីសិល្បៈ កញ្ញា វ៉ាង ស្រីណូ នៅតែនឹកពុកម៉ែបងប្អូន អ្នកគាំទ្រ ចង់ត្រលប់មកសាងកេរ្តិ៍ឈ្មោះក្នុងវិថីមួយនេះដដែរ បន្ទាប់ពីដកខ្លួនមួយរយៈ យ៉ាងស្ងប់ស្ងាត់។ ប៉ុន្តែពេលនេះ ស្រី ណូ ថា ឡើងគីឡូពេក ដល់ទៅ ៤៩គីឡូក្រាម ធ្វើឲ្យខ្លួនធាត់ មានសាច់ ហើយគិតថាមិនស្អាត ទើបសុខចិត្តសម្ងំគិតគូតែរឿងជំនួញមួយមុខសិន។
តារាសម្ដែងនិយមភាពសិចស៊ី ទម្លាយថា បើថ្ងៃណាមួយ រាងរៅរបស់ខ្លួនស្រឡូនដូចពីមុន មានទម្ងន់ត្រឹម ៤៤ គីឡូក្រាម នោះខ្លួននឹងទទួលការងារសិល្បៈវិញ ព្រោះនឹកអ្នកគាំទ្រខ្លាំងណាស់។
យ៉ាងនេះក្ដី ស្រីស្អាត រូបនេះ បង្ហើបថា បើចូលសិល្បៈវិញ ខ្លួនថតសម្រាប់តែសម្អាងការ ឬថតម៉ូដែលប៉ុណ្ណោះ ដោយមិនទទួលការថត MV ឬខ្សែភាពយន្តអ្វីឡើយ។ ប្រការនេះ មិនមែនខ្លាចគូស្នេហ៍របស់ខ្លួនប្រច័ណ្ឌឡើយ ព្រោះគាត់តែងផ្ដល់សិទ្ធសេរីភាពគ្រប់គ្រាន់ដល់ ស្រី ណូ រហូតមកតាំងពីមានទំនាក់ទំនងជាមួយគ្នា។
តារាសម្ដែង វ៉ាង ស្រីណូ ធ្លាប់សាងភាពល្បីល្បាញខ្លាំងទាំងសម្ដែងរឿង ថត MV ស្ប៉តពាណិជ្ជកម្ម ដោយពេលនោះ អ្នកណាក៏ស្គាល់ស្រី ណូ ជាកំពូលតារាសិចស៊ីដែរ។ ក្រោយមក កញ្ញាក៏ចាកឆ្ងាយពីសិល្បៈជាច្រើនឆ្នាំ ដោយមិនដឹងមូលហេតុ។ ប្រកាសចូលបានមួយរយៈវិញ ស្រីស្អាតរូបនេះ ក៏ស្ងប់ស្ងាត់ម្ដងទៀត ដោយងាកទៅពង្រឹងមុខជំនួញរបស់ខ្លួន៕