• 2018-12-13 02:45:00
  • ជីវិតតារា

​លី ម៉ារីណា អូសប្តីមកនៅស្រុកខ្មែរបានសម្រេច ហើយធ្វើរឿងនេះដាក់ឪពុកម្តាយក្មេកទៀត

  • 2018-12-13 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ពី​មក​រស់​នៅ​ស្រុក​ខ្មែរ​វិញ ​ពេល​នេះ ​​អ្នក​នាង លី ម៉ា​រី​ណា ​លែង​ខ្វល់​ខ្វាយ​រឿង​ត្រលប់​ទៅ​រស់​នៅ​អាមេរិក​វិញ​ហើយ។ ​មិន​តែ​ប៉ុណ្ណោះ ​តារា​សម្ដែង​រូប​នេះ ​នៅ​អូស​ទាញ​ទាំង​ប្ដី ​កូន ​និង​ ឪពុក​ម្ដាយ​ក្មេក ​មក​រស់​នៅ​ស្រុក​កំណើត​ ​ទាំង​អស់​គ្នា​គ្នា​តែ​ម្ដង។

លី ម៉ារីណា រួមទាំងស្វាមី និងកូន

តារា​អាយុ​៣៨​ឆ្នាំ ​បន្ត​ថា ​រស់​នៅ​ស្រុក​​គេ​មិន​ដូច​ស្រុក​ខ្មែរ​ទេ ពិបាក​ជាង​គេ​រឿង​រក​ស៊ី​តែ​ម្ដង ព្រោះ​ត្រូវ​បង់​ពន្ធ​ច្រើន ម្យ៉ាង​ទៀត ​អ្នក​នាង​មិន​សូវ​មាន​សាច់​ញាតិ​នៅ​ទី​នោះ​ថែម​ទៀត។ ​ដោយ​សារ​នៅ​ស្រុកខ្មែរ ​អ្នក​នាង ​បាន​បើក​ជំនួញ​លក់​កង់​ នាំ​ចូល​ពី​អាមេរិក​មក​ផ្ទាល់ ​ដូច្នេះ ​ស្វាមី​របស់​ខ្លួន​ជា​អ្នក​ឡើង​ចុះ​​ម្នាក់​ឯង​ពេល​ទៅ​យក​ទំនិញ​ ​ជាហេតុ​ត្រូវ​ការ​អ្នក​មើល​ខុស​ត្រូវ​លើ​មុខ​ជំនួញ ។ ចំពោះ​ឪពុក​ម្ដាយ​ក្មេក​វិញ ​ក៏​មក​រស់​នៅ​ជុំ​គ្នា​ទាំង​អស់​តែ​ម្ដង ​ក្នុង​​ទីក្រុង​ភ្នំពេញ។

រយៈ​ពេល​រស់​នៅ​កម្ពុជា ​អ្នក​នាង ​លី ម៉ា​រី​ណា ប្រាប់​ថា សប្បាយ​ចិត្ត​ខ្លាំង​ ព្រោះ​ទាំង​សិល្បៈ​ក៏​កាក់​កប ​មុខ​ជំនួញ​ទាំង​បី​ក៏​ដំណើរ​ការ​រលូន ​ដូច្នេះ​គ្មាន​ហេតុ​ផល ឬ​​ការ​សោក​ស្ដាយ​ ទៅ​រស់​នៅ​អាមេរិក​វិញ​នោះ​ទេ។

​តារា​សាច់​ចាំ លី ម៉ា​រី​ណា ​បាន​សម្រេច​រៀប​ការ​ជាមួយ​លោក សាត ចាន់​ថន ​ដោយ​សម្រេច​ទៅ​រួម​រស់​អាមេរិក​ជា​មួយ​គ្នា ​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ។ ​ក្រោយ​មក​ ​អ្នក​នាង ក៏​ត្រលប់​មក​ស្រុក​ខ្មែរ​វិញ ​ដោយ​សម្អាង​ថា ​ចាំ​កូន​អាយុ​គ្រប់​ចូល​រៀន​ នឹង​ត្រលប់​ទៅ​រស់​នៅ​ក្នុង​ប្រទេស​មហា​អំណាច​នេះ​វិញ។ ​តែ​ពេល​នេះ ​តារា​ស្រី​ស្រស់​ស្អាត​រូប​នេះ ​សម្រេច​ចិត្ត​មិន​ទៅ​រស់​នៅ​ទី​នោះ​វិញ​តាម​គម្រោង​នោះ​ឡើយ ដោយ​បើក​ហាង​លក់​កង់​ លក់​សម្លៀក​បំពាក់ និង​ផលិត​ផល​ថែរក្សា​សម្រស់​ ផង​ដែរ៕​​​​ ​​

អត្ថបទ៖ លឹម សុនា

មតិយោបល់