• 2018-12-14 01:51:29
  • ជីវិតតារា

ស្លុតចិត្ត! តារាជើងចាស់ម្នាក់ទៀត កំពុងមានជំងឺធ្ងន់ធ្ងរអត់មានប្រាក់សម្ងំព្យាបាលនៅផ្ទះ​

  • 2018-12-14 01:51:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ប្រាក់ សារួន ដែល​ជា​តារា​សម្ដែង​ជើង​ចាស់​ម្នាក់ ពេល​នេះ​កំពុងតែ​មាន​ជំងឺ​ធ្ងន់ធ្ងរ ដោយសារតែ​ការ​ព្យាបាល​មាន​ទំហំ​ទឹក​ប្រាក់​ច្រើន​ពេក មិន​មាន​លទ្ធភាព ​សុខ​ចិត្ត​​ដេក​នៅ​ព្យាបាល​នៅ​ផ្ទះ​វិញ។

តាម​ការ​ឲ្យ​ដឹង​ពី លោក ជា សំណាង ដែល​ជា​តារា​សម្ដែង​ជើង​ចាស់​ដូច​គ្នា បាន​ថ្លែង​​ប្រាប់​ថា លោក ប្រាក់ សារួន មាន​​ជំងឺ​​ថ្លើម​ធ្ងន់ធ្ងរ និងមាន​ក្រួស​ក្នុង​ប្រមាត់​ថែម​ទៀត​ផង ដោយ​ជំងឺ​នេះ​ឈាន​ដល់​ការ​វះកាត់ និង​ត្រូវ​ការ​​ចំណាយ​ច្រើន។​

តារាសម្តែងជើងចាស់ ប្រាក់ សារួន កាលព្យាបាលនៅមន្ទីរពេទ្យ

ថ្មីៗ​នេះ​លោក ប្រាក់ សារួន ​​ធ្លាប់​បាន​​ទៅ​ពិនិត្យ​ជំងឺ​របស់​ខ្លួន​​នៅ​ឯ​ប្រទេស​ថៃ​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​ក្រោយ​ពិនិត្យ​ទៅ​ឃើញ​មាន​ជំងឺ​ដូច​បាន​រៀប​​រាប់​ខាង​លើ ហើយ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​លើស​ពី​សមត្ថភាព តារា​សម្ដែង​ជើង​ចាស់​រូប​នេះ​ក៏​សម្រេច​ត្រលប់​មក​ស្រុក​កំណើត​​ដេក​ព្យាបាល​នៅ​ផ្ទះ​វិញ។

ប្រភព​ខាង​លើ បាន​លើក​ឡើង​ទៀត​ថា ស្ថានភាព​ជំងឺ​លោក ប្រាក់ សារួន ​នឹង​ឈាន​ដល់​ដំណាក់​កាល​កាន់​ធ្ងន់ធ្ងរ​ឡើង ប្រសិន​បើ​មិន​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា ព្រោះ​ភ្នែក​ទាំង​សង​ខាង របស់​តារា​រូប​នេះ​ចាប់​ផ្ដើម​ឡើង​ពណ៌​លឿង​កាន់តែ​ខ្លាំង​ឡើង​ហើយ។ ដូច​បាន​រៀប​រាប់​ខាង​លើ ដោយ​​ស្ថានភាព​សេដ្ឋ​កិច្ច​គ្រួសារ​តារា​រូប​នេះ ​​មិន​អាច​​ទ្រទ្រង់​លើ​ការ​ព្យាបាល លោក ប្រាក់ សារួន បាន​ស្នើដល់​សប្បុរសជន​ទាំង​អស់​មេត្តា​ជួយ​លោក​ផង៕​​

ភ្នែកទាំងសងខាងរបស់លោក ប្រាក់ សារួ​ន ឡើងពណ៌លឿង

អត្ថបទៈ ស៊ុនហួត

មតិយោបល់