• 2018-12-15 02:02:10
  • ជីវិតតារា

មិននឹស្មាន ជីម មី ធ្លាប់មានជំងឺបាក់ទឹកចិត្តដល់ថ្នាក់ចង់សម្លាប់ខ្លួន

  • 2018-12-15 02:02:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​មួយ​ដែល​នឹក​ស្មាន​មិន​ដល់​ដែល​ពិធី​ការិនី​​រាង​ខ្ពស់​ស្រឡះ​ ជីម មី ធ្លាប់​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ដល់​ថ្នាក់​ចង់​សម្លាប់​ខ្លួន​​មុន​ពេល​នាង​ ដាក់​ពាក្យ​ចូល​​ប្រឡូក​ក្នុង​វិថី​សិល្បៈ។

ជីម មី ថា អំឡុង​ពេល​​អាយុ​១៨​ឆ្នាំ​គឺ​ជា​វ័យ​មួយ​ដែល​នារី​ៗ មាន​រូប​​ឆោម​ស្រស់​ស្អាត​ និង​ពោពេញ​ដោយ​មន្ត​ស្នេហ៍​ តែ​នាង ខុស​គេ​ព្រោះ​វ័យ​នេះ​​ផ្ទៃ​មុខ​ទាំង​មូល​ឡើង​សុទ្ធ​តែ​មុន​​​រក​កន្លែង​ណា​ឃើញ​​ស្អាត​ពុំ​ឃើញ ហើយ​កម្ពស់​វិញ​មិន​សម​ជា​នារី​ភេទ​។ឯ​ការ​រៀន​សូត្រ​នាង ទៀត​សោត​រៀន​មិន​ពូកែ​​ពិសេស​​គឺ​មុខ​វិជ្ជា​គណិតវិទ្យា​តែ​​នេះ​តែ​ម្ដង​រហូត​ដល់​ថ្នាក់​ធ្វើ​ឲ្យ​​ស្រី​ស្អាត​រូប​នេះ​បាក់​ទឹក​ចិត្ត​​គិត​ខ្លី​ចង់​សម្លាប់​ខ្លួន។

“ពេល​ហ្នឹង​ខ្ញុំ​បាក់​ទឹក​ចិត្ត​មែនទែន​ ហើយ​គិត​ថា​​រស់​នៅ​ធ្វើ​អ្វី​ទៀត​​បើ​ខ្លួន​ខ្ញុំ​រក​ចំណុច​ល្អ​មិន​ឃើញ​ផង​ ស្លាប់​ទៅ​ល្អ​ជាង ព្រោះ​ខ្ញុំ​ជា​ស្រី​​មិន​ស្អាត​រៀន​មិន​ពូកែ​​ក្នុង​ចំណោម​សិស្ស​២៥​នាក់ ខ្ញុំ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២២​ទៅ​ហ្នឹង​ ពេល​ហ្នឹង​ខ្ញុំ​បាន​សួរ​ខ្លួន​ឯង​ថា​តើ​​ខ្ញុំ​រស់​នៅ​ដើម្បី​អ្វី?”។ ជីម មី និយាយ។

​អស់​មួយ​រយៈ​ក្រោយ​ពី​សួរ​ខ្លួន​ឯង​ថា "តើ​ខ្ញុំ​រស់​នៅ​ដើម្បី​អ្នក​ណា​​?" ពេល​នោះ​នាង ក៏​បាន​ឆ្លើយ​តប​​ទៅ​ខ្លួន​ឯង​វិញ​ថា រស់​នៅ​ដើម្បី​ខ្លួន​ឯង​ដូច្នេះ​ត្រូវ​ធ្វើ​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត​កុំ​បណ្ដោយ​ឲ្យ​ពេល​វេលា​​ឲ្យ​កន្លង​ផុត​​ទៅ​ទាំង​ឥត​ប្រយោជន៍។

នាង​ថា៖" បន្ទាប់​ពី​ខ្ញុំ​បាន​ចម្លើយ​ថា​ត្រូវ​រស់​ដើម្បី​ខ្លួន​ឯង​រួច​មក ពេល​ហ្នឹង​ខ្ញុំ​បាន​ចំណាយ​លុយ​​ទៅ​ទទួល​សេវា​កម្ម​ព្យាបាល​មុខ​មុន​​ដើម្បី​ទទួល​បាន​ភាព​ស្រស់​ស្អាត​លែង​គិត​ចង់​សម្លាប់​ខ្លួន​ដូច​ពេល​មុន​ហើយ។ ឯ​​រឿង​កម្ពស់​វិញ​ក៏​ខ្ញុំ​លែង​ពិបាក​ចិត្ត​ឈប់​គិត​ថា​ខ្លួន​ឯង​មិន​សម​ជា​នារី​នោះ​ដែរ​ព្រោះ​សម័យ​នេះ​​គេ​ត្រូវ​ប៉ាន់​រឿង​កម្ពស់"។

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់