- 2018-12-27 02:39:58
- ស្ទីលតារា
មកដឹងពីតម្លៃរបស់ឈុត BLACKPINK ស្លៀកពេលបង្ហាញខ្លួននៅ SBS Gayo Daejeon
- 2018-12-27 02:39:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីតម្លៃរបស់ឈុត BLACKPINK ស្លៀកពេលបង្ហាញខ្លួននៅ SBS Gayo Daejeon
ចន្លោះមិនឃើញ
ក្រុមចម្រៀង BLACKPINK នៅតែជាចំណាប់អារម្មណ៍របស់អ្នកគាំទ្រ ក្រោយចូលរួមព្រឹត្តិការណ៍ប្រគំតន្ត្រី SBS Gayo Daejun ឆ្នាំ ២០១៨ ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះ តាមរយៈម៉ូដសម្លៀកបំពាក់ដ៏ទាន់សម័យប្លែកភ្នែក ។
នៅថ្ងៃទី ២៥ ខែធ្នូ BLACKPINK បានបង្ហាញខ្លួនលើកម្រាលព្រំក្រហមនៃកម្មវិធី SBS Gayo Daejun Daejun នៅទីលាន Gocheok Sky Dome កន្លែងដែលស្រីស្អាតទាំង ៤បង្ហាញរូបរាងស្លីមស្រឡូនជាមួយនឹងឈុតកាលីបពិសេសរបស់ម៉ាក Alexander McQueen's 2019 S/S។
ទៅដឹងទាំងអស់គ្នា ឈុតសម្លៀកបំពាក់ទាំងនោះស្រស់ស្អាតយ៉ាងណា និង មានតម្លៃប៉ុន្មានខ្លះ?
១. ឈុតរបស់ Rosé
រ៉ូបនេះលម្អទៅដោយរូបផ្កាពណ៌ក្រហមតម្លៃ ៤,៤៤លានវ៉ុន (ប្រហែល ៣ ៩៤៦ដុល្លារ) អមជាមួយអាវកាក់ស្បែកពណ៌ខ្មៅមានតម្លៃ ៣,៧៦លានវ៉ុន (ប្រហែល ៣ ៣៤២ដុល្លារ)។
២.ឈុតរបស់ Jisoo
ឈុតរបស់ Jisoo ឯណេះវិញក៏ថ្លៃមិនធម្មតាដែរ ដោយក្នុងនោះរ៉ូបរំភើយផាយផាត់ពណ៌ក្រហមរបស់នាងមានតម្លៃ ៧,៧លានវ៉ុន (ប្រហែល ៦ ៨៤៤ដុល្លារ) និង អៀមស្បែករឹបចង្កេះ មានតម្លៃ ២,៤៣លានវ៉ុន (ប្រហែល ២ ១៦០ដុល្លារ)។
៣.ឈុតរបស់ Jennie
រ៉ូបពណ៌ខ្មៅរបស់ Jennie មានតម្លៃ ៤,៩៥លានវ៉ុន (ប្រហែល ៤ ៤០៩ដុល្លារ) ព្រមជាមួយអៀមស្បែករឹបចង្កេះតម្លៃ ១,៧២លានវ៉ុន (ប្រហែល ២ ៤១៨ដុល្លារ)។
៤. ឈុតរបស់ Lisa
ចុងក្រោយគឺ Lisa វិញ ក៏រឹតតែគួរឲ្យស្រឡាញ់ជាមួយនឹងរ៉ូបពណ៌ស ព្រមទាំងអាវស្បែកដែលមានតម្លៃ ៧,៨៥លានវ៉ុន (ប្រហែល ៦ ៩៧៨ដុល្លារ)។
សរុបជារួមមក ឈុតរបស់សមាជិកទាំង ៤ នេះ វាមានតម្លៃដល់ទៅ ៣៨លានវ៉ុន (ប្រហែល ៣៣ ៧៧៨ដុល្លារ)៕