• 2019-01-03 08:20:00
  • ស្ទីលតារា

ផ្កាកុលាប ក្លាយជាម៉ូដទាក់ទាញរបស់តារា៤ដួងយ៉ាងស្រស់ស្អាត

  • 2019-01-03 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង សុគន្ធ និសា ទេព បូ​ព្រឹក្ស ន ប៉ាច គីម​មួយ និង​តារា​សម្ដែង ស៊ិន យូ​ប៊ីន ​បាន​ជ្រើស​យក​ស្ទីល​ដូច​គ្នា ដោយ​តុប​តែង​ខ្លួន​ដោយ​ផ្កា​កុលាប​ធំ​ៗ ​មក​លម្អ​​ យ៉ាង​ប្លែក​ភ្នែក។

​សម្រាប់​កញ្ញា បូ​ព្រឹក្ស និង គីម​មួយ​ វិញ ប្រើ​ស្ទីល​តែង​ខ្លួន​ស្រដៀង​គ្នា ​ដោយ​ជ្រើស​ផ្កា​កុលាប​ពណ៌​ក្រហម​ដូច​គ្នា ​ម​កព័ទ្ធ​ជុំវិញ​ក្បាល​ឲ្យ​ចេញ​ជា​បូ ​លម្អ​យ៉ាង​សក្ដិសម។ ​រី​ឯ អ្នក​នាង ​និសា វិញ ស្រដៀង​អ្នក​ទាំង​ពីរ​ដែរ តែ​ម្ចាស់​បទ "ស្រលាញ់​អូន ឲ្យ​ច្រើន​ៗ" ជ្រើស​កុលាប​ពណ៌​ស។ ចំពោះ ​តារា​សម្ដែង យូ​ប៊ីន ​យក​ផ្កា​កុលាប​ពណ៌​លឿង ​មក​ច្នៃ​​ជា​ស្ទីល​ថត​រូប​ថ្មី ​មួយ​យ៉ាង​ទាក់​ទាញ​ មិន​ធម្មតា​ដែរ។

​សូម​ទស្សនា​បណ្ដុំ​រូប​ខាង​ក្រោម៖

ប៉ាច គីម​មួយ

ទេព បូព្រឹក្ស

សុគន្ធ និសា

ស៊ិន យូប៊ីន

អត្ថបទ៖ លឹម សុនា

មតិយោបល់