- 2019-01-06 05:15:00
- ជីវិតតារា
នេះជាមូលហេតុពិតប្រាកដធ្វើឲ្យ Zayn និង Gigi ចែកផ្លូវគ្នានៅទីបំផុត
- 2019-01-06 05:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះជាមូលហេតុពិតប្រាកដធ្វើឲ្យ Zayn និង Gigi ចែកផ្លូវគ្នានៅទីបំផុត
ចន្លោះមិនឃើញ
ព័ត៌មានផ្សេងៗពាក់ព័ន្ធការបែកបាក់របស់គូស្នេហ៍មួយគូនេះទើបតែលេចឡើងប៉ុន្មានថ្ងៃមុននេះ ដោយបង្ហាញថាពួកគេបានចែកផ្លូវគ្នាអស់រយៈពេលជាង២ខែទៅហើយ។ បើតាមការបញ្ជាក់ពីសារព័ត៌មាន Us Weekly បានឲ្យដឹងថា ពួកគេសម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហាជាមួយគ្នា ហើយពួកគេប្រហែលជាអាចត្រលប់មករកគ្នានៅថ្ងៃខាងមុនក៏មិនដឹង ក៏ប៉ុន្តែពេលនេះពួកគេគឺចប់គ្នាហើយ។
ប្រភពដដែលនេះបង្ហើបថា មូលហេតុដែលពួកគេបែកគ្នាគឺដោយសារតែ Zayn Malik មានបញ្ហាច្រើនពេកធ្វើឲ្យ Gigi មិនអាចចំណាយពេលធ្វើឲ្យទំនាក់ទំនងស្នេហានេះស្រស់បំព្រងបាន។ Gigi បានចំណាយពេលច្រើនជ្រុលជាមួយ Zayn ធ្វើឲ្យនាងបាត់បង់ឱកាសជួបជាមួយគ្រួសារនិងមិត្តភ័ក្ដិ ប៉ុន្តែអ្វីៗនៅតែមិនអាចប្រសើរឡើង។
អ្នកទាំងពីរបានទាក់ទងគ្នាតាំងពីឆ្នាំ ២០១៥ មកម្ល៉េះហើយក៏បែកគ្នាកាលពីខែមីនាឆ្នាំមុនម្ដងមកហើយ ប៉ុន្តែ២ខែក្រោយពួកគេក៏ជួបជុំគ្នាវិញ។ ចំពោះការបែកគ្នាលើកនេះយើងមិនទាន់ដឹងទេថា វាអាចជាការបែកគ្នាផ្លូវការរហូត ឬក៏អាចមកជួបជុំគ្នាវិញអីចឹងមានតែចាំមើលទាំងអស់គ្នា៕