• 2019-01-08 03:50:00
  • ជីវិតតារា

រំភើបជំនួស! សូជីអូ បញ្ចេញ​សម្ដី​ចាក់ដោត ជូនសារជាពិសេស​ដល់ប្រពន្ធ និងកូន

  • 2019-01-08 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ខុស​ពី​បុរស​ជា​ច្រើន​ទៀត​ទេ​ សម្រាប់​ Dingdong Dantes ឬ​សូជីអូ គ្រួសារ​ពិត​ជា​មាន​ន័យ​សំខាន់​បំផុត​ចំពោះលោក។ សម្ដី​គ្រប់​ម៉ាត់​ចេញ​ពី​មាត់​របស់​លោក​ពិត​ជា​បង្កប់​ទៅ​ដោយ​ក្ដី​ស្រឡាញ់​គ្មាន​ដែន​កំណត់​ចំពោះ​ប្រពន្ធ​ និង​កូន។

និយាយ​ក្នុង​កម្មវិធី​ Magandang Buhay របស់​ទូរទស្សន៍​ ABS-CBN ​តារា​សម្ដែង​ស្វាមី​របស់​ម៉ារីម៉ា​នេះ​ បាន​ផ្ញើ​សារ​ដល់​ទៅ​ ៣​សំខាន់ៗ​ដល់​ប្រពន្ធ​ និង​កូន​ជាទី​ស្រឡាញ់។

ជូន​ដល់​កូន​ប្រុស​ដែល​នឹង​មក​ឃើញ​ពន្លឺ​ថ្ងៃ​ក្នុង​ពេល​ឆាប់ៗ​នេះ​ Dingdong បាន​និយាយថា៖ "ប៉ា​មិន​ទាន់​ដឹង​ថា​គួរ​ដាក់​ឈ្មោះ​អ្វី​ឲ្យ​កូន​ទេ តែយ៉ាងណាមិនថ្វី​ ព្រោះ​ថា​ពិភពលោក​ដែល​កូន​ជិត​ចូល​មក​នៅ​នេះ​ នឹង​ពោរពេញ​ទៅ​ដោយ​ភាព​រីករាយ​ ហើយ​តែង​ពេញ​ទៅ​ដោយ​រឿង​អស្ចារ្យ​ក្នុង​ជីវិត។ ព្រោះ​ថា​ ប្រសិន​នោះ​ជា​អ្វី​ដែល​កូន​គិត​ក្នុង​ចិត្ត​ កូន​នឹង​ជួប​រឿង​ល្អៗ​ដូចគ្នាក្នុង​ជីវិត​កូន”។

ចំពោះ​កូនស្រី​ Zia វិញ​ លោក​ប៉ា​រូបនេះ​និយាយថា៖ "កុំ​មាន​អារម្មណ៍​ថា​អផ្សុក​ពេក​ណា​កូន ព្រោះ​ថា​ដៃគូ​លេង​ជាមួយ​កូន នឹង​មក​ដល់​ឆាប់ៗ​នេះ​ហើយ”។

សម្រាប់​ភរិយា​សំណព្វ​ចិត្ត​ Marian Rivera វិញ​ Dingdong និយាយ​ថា៖ "នៅ​ពេល​នេះ​ នាង​កំពុង​ពពោះ​ ខ្ញុំ​អាច​ដឹង​ច្បាស់​តើ​អ្វី​ ដែល​នាង​ប៉ង​ប្រាថ្នា​ក្នុង​ជីវិត។ ប្រហែល​មក​ពី​ជា​តារា​ដូចគ្នា ទើប​បណ្ដាល​ឲ្យ​ខ្ញុំ​ជួប​នាង​ រហូត​ទាក់ទង​បាន​រៀបការ​ជាមួយ​គ្នា។ ប៉ុន្តែ​អ្វី​ដែល​នាង​ចង់​បាន​នោះ​ គឺ​ក្ដី​សុខ​ក្នុង​គ្រួសារ​ផ្ទាល់​ខ្លួន​តូចនេះ មានន័យ​ថា​នាង​ចង់​បាន​កូន។ កាតព្វកិច្ច​ជា​ម្ដាយ​ នាង​ធ្វើ​បាន​យ៉ាង​ល្អ ខ្ញុំ​ពិត​ជា​សរសើរ​នឹង​អ្វី​ដែល​នាង​បាន​គិតគូរ​ ចាត់​ចែង​ទាំង​នេះ​ណាស់។ បង​នឹង​គាំទ្រ​អូន​គ្រប់​កាលៈទេសៈ​ មិន​ថា​ល្អ​ ឬ​អាក្រក់ ហើយ​បង​ស្រឡាញ់​អូន​រហូត​តទៅ”។

សម្ដី​ចាក់​ដោត​ទាំង​ប៉ុន្មាន​នេះ​ ពិត​ជា​ស្ដែង​បញ្ជាក់​ពី​ទឹក​ចិត្ត​ក្នុង​នាម​ជា​ស្វាមី និង​ឪពុក​ដ៏​ល្អ។ យ៉ាងណា​ក្ដី​ទោះ​បី​មិនបាន​បង្ហាញ​សម្ដី​ទាំង​នេះ​ ក៏​អ្នក​គាំទ្រ​ជា​ច្រើន​លើសលប់​ដឹង​ច្បាស់​ពី​ជម្រៅ​ចិត្ត​ Dingdong តាម​រយៈ​កាយវិការ​ ការ​មើល​ថែ​គ្រួសារ​ខ្លួន​គ្រប់ពេល៕

ប្រភព៖ Team Dantes ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់