• 2019-01-14 04:32:40
  • ជីវិតតារា

សរសើរ​ទឹក​ចិត្ត ​ញឹម​ ចាន់​ថន ទោះរវល់ ក៏​មិន​ភ្លេច​រឿង​ជាប់​សម្ដី​ជាមួយ​អ្នក​មាន​គុណ​ ច្រើន​ឆ្នាំ!

  • 2019-01-14 04:32:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តា​រា​សម្តែង​ស្រី​​និយម​ភាព​ស៊ិច​ស៊ី​កញ្ញាញឹម​​ ចាន់​ថន​ បើ​សង្កេត​ពី​សំបក​ក្រៅ​ពិត​ជាមាន​មហា​ជន​ជា​ច្រើន​អា​ច​នឹង​មិនជឿ​ពី​ទឹក​ចិត្ត​ដ៏​ល្អ​និង​កត្តញូ​របស់​នាងដែល​ចូលចិត្ត​ជួយ​យក​អា​សារ​មិត្ត​ភក្តិ​​មិនត្រូវ​ការ​តប​ស្នង​មកវិញ។សម្រាប់​ថ្ងៃ​ទី១៤​នេះ​សុខ​ចិត្ត​លះបាត់ការងារ​សំខាន់​របស់​ខ្លួន​ដើម្បី​គ្រសារ​ធ្វើដំណើរ​ទៅ ទឹក​ដី ខេត្ត​កំពត​ដើម្បី​បញ្ចុះ​ធាតុលោក​ឳពុកជាទីស្រលាញ់​តាម​បំណង​លោក​ដែល​បាន​ចែក​ឋាន​៦ឆ្នាំ​កន្លងមកហើយ។

តារាសម្តែង​ដែល​​ទើ​ប​នឹង​បោះ​ទុនធ្វើ​ភាព​យន្ត​ជាមួយ​មិត្ត​រូម​អាជីព​រូប​នេះ​បាន​ប្រាប់​Sabay ថា៖ "នាង​មិន​មាន​ពេល​គ្រប់​គ្រាន់​ទេ​សម្រាប់ក្រុម​គ្រួសារ​​ពិសេស​អ្នក​ម្តាយ​ជាទី​ស្រលាញ់​ណាមួយ​ចង់​បំពេញ​សន្យា​ដែល​ជំពាក់​មាត់​ក្រោយ​លោក​ឪពុកឈ្មោះឆឹង​សារឿន ​ជាទីស្រលាញ់​ចែកឋាន​ហើយក៏បាន​យល់​សប្តិ​ឃើញ​លោក​ឪពក​ចង់​ទៅ​រស់​នៅ​ស្រុក​កំណើត​ផងក៏សម្រេច​យក​ធាតុ​គាត់​ទៅបញ្ចុះ​នៅ​ឯ​ស្រុក​កំណើត​នៅឯឈូកខេត្តកំពតនៅវត្តក្រាំងថ្នា។ថ្ងៃនេះបាន​រៀប​ចំ​ចំណី អាហារ​ដែល​លោក​ឳពុកចូលចិត្ត​ជាច្រើន​ហើយ​នឹង​យក​ជើង​ធូប​ត្រឡប់​មក​ផ្ទះ​វិញ​ក្រោយ​ចប់​ពិធី​ដោយ​ប្អូនប្រុស​ពៅ ក្នុង​ចំណោម​បងប្អូន​ប្រុស​ស្រី ទាំង​៥​នាក់​ជា​អ្នក​កាន់​ជើង​ធូប​ប៉ារបស់តារា​ស្រីរូបនេះរួម​ជាមួយ​ទង់​ព្រលឹង​មក​ឯ​ភ្នំពេញ​គ្រាន់​បាន​អុថ​ធូប​ឲ្យ​វិញ្ញាណ​លោក​ស្ងប់​ចិត្តផង"។

តារារូបនេះ​បាន​បន្ថែម​ទៀត​ថា​ខ្លួន​ពិត​ជា​មិន​ចង់​ចំណាយ​ពេល​ដោយ​អត់​ប្រយោជន៍​ទេ​ពិសេស​ចំពោះ​អ្នក​ម្តាយ​របស់​ខ្លួន​គឺ​អាច​និយាយ​បានថា​មិន​ចង់​ឲ្យ​បាត់​បង់​ទៀត​ទេ​ណា​មួយ​ម៉ាក់​ក៏​ឧស្សាហ៍​ឈឺ​ចង់​ធ្វើ​តួ​នាទី​ជាកូន​តប​ស្នង​ទឹក​ចិត្ត​គាត់​ខ្លះ​ឃើញ​គាត់​សប្បាយ​ចិត្ត​សុខភាព​​គឺគ្រប់​គ្រាន់ហើយ។ ដោយ​ឡែក​រូបនាង​ក៏បាន​ធ្វើ​រូប​សំណាក់​បាត​ជើង​លោក​ឪពុក​អ្នក​ម្តាយ​ធ្វើពីស្ពាន់​លាយ​មាសនាង​រួចហើយ​ផង​ដែរ​យក​មក​ទុក​ជា​ការ​ដឹងគុណនឹក​រលឺក​ដាស់​តឿន​ខ្លួន​ឯង​ឲ្យធ្វើ​តែ​អំពើល្អ​ដូចអ្វីដែល​អ្នកម្តាយប្រាប់ថា​ " ធ្វើល្អបានល្អ"៕

ចង់ដឹងយ៉ាងណាមើលរូបភាពខាងក្រោម៖

រូបភាព​&ផ្តល់សិទ្ធ​ដោយ៖ កញ្ញាញឹម​ចាន់​ថន

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់