• 2019-01-15 07:47:25
  • ជីវិតតារា

វីវរ! ​ជនខិលខូច យក​ឈ្មោះ ណាក់​ ស្រីណា ដើរ​ខ្ចី​លុយ​គេ​ពេញ​ទឹក​ពេញ​ដី

  • 2019-01-15 07:47:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងស្រអែមកញ្ញា ណាក់ ស្រីណា និងជាពិធីការីនីប្រចាំស្ថានីយ៍ទូរទស្សន៍ អាស៊ី អាគ្នេយ៍ នៅប៉ុន្មានម៉ោងមុននេះបានជួបនៅបញ្ហាធំមួយ ដោយត្រូវបានជនអនាមិក យករូបភាពរបស់ខ្លួនបង្កើត ជាគណនីហ្វេសប៊ុកមួយផ្សេងទៀតតែមិនមែនដាក់ជាឈ្មោះនាងនោះទេ។ យ៉ាងណាមិញ តារាស្រីរូបនេះបានធ្វើការប្រកាស ដើម្បីប្រាប់ជាដំណឹងដល់មហាជន និងមិត្តភក្តិរបស់នាងជាពិសេសអ្នកលេងបណ្ដាញសង្គម ជៀសវាងម្ចាស់ហ្វេសប៊ុកក្លែងក្លាយ ដែលយកឈ្មោះ និងរូបថតរបស់នាង យកទៅប្រើប្រាស់ ធ្វើរឿងអ្វីមិនល្អ នាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្លួន​ពិសេសឆបោកខ្ចីលុយកាកមិត្តភក្តិក្រុមគ្រួសារបាន។

ជាក់ស្តែងតារាស្រីស្រស់សោភារូបនេះបានផ្តល់ពត៌មានលំអិតមកកាន់​ Sabay​ ថា "ចាស ដំបូងនាងក៏ហាក់មិនជឿដែរ ដោយគិតថាជាការលេងសើចពីមិត្តភក្តិ អីចឹងដល់ពេលមានបងៗរួមអាជីពជាច្រើននាក់បានធ្វើការផ្ញើរសាររូបភាពអ្នកបន្លំជារូបនាងសុំខ្ចីលុយពួកគាត់មកទើបធ្វើឲ្យខ្លួន ប្រញាប់ធ្វើការបង្ហោះបញ្ជាក់ បដិសេធថាមិនមែនជារូបនាងការពារខ្លាចមានបញ្ហាធំហើយអ្នកចុងក្រោយដែលឲ្យខ្ញុំដឹងថាមានគេបន្លំជាខ្ញុំដើរឆបោកគេមកគឺបងប្រុស ប៉ែន ចំរុងគាត់ប្រាប់ ថាប្រយត្ន័ខ្លួនមានគេបន្លំហើយ"។ សម្តីសម្ភាសន៍ខាងលើរបស់តារារូបនេះ

កញ្ញា បន្ថែមថា «សូមបងប្អូនទាំងអស់គ្នាជួយ shearផងដេីម្បីកុំអោយមានការយល់ច្រលំ​និងត្រូវចាញ់បោកជនខិលខូច​ នេះមិនមែនជាគណនេយ្យFacebook របស់ខ្ញុំ​ទេ​ ដូច្នេះ​ប្រសិន​បើ​បងប្អូន​ឃេីញFacebook ឈ្មោះ​ អុីសា​ អុីសា(រ័ត្ន​មុន្នី​ពេជ្រ​)មួយនេះ​chart ទៅខ្ចីលុយរឺក៏មានការប្រេីប្រាស់ខុសឆ្គងដោយប្រការណាមួយនាងខ្ញុំសូមមិនទទួលខុសត្រូវឡេីយ​ សូម​បញ្ជាក់​ថា​Facebook ពិត​របស់ខ្ញុំ​មានតែមួយគត់គឺ​Nak Sreyna ដែលខ្ញុំ​កំពុង​ប្រើ​រាល់ថ្ងៃនេះអរគុណ​បងប្អូន​និង​មិត្តភ័ក្ដិ​ទាំង​អស់​គ្នា​ដែលបានផ្តល់ដំណឹងមកអោយខ្ញុំ »។

គួរបញ្ជាក់ថា ហ្វេសប៊ុកដែលត្រូវបានជនឆបោករូបនេះបានយក រូបថតរបស់ តារាសម្ដែងស្រីរូបនេះមកប្រើប្រាស់ដាក់លើ Profileមានឈ្មោះថា «អ៊ីសា អ៊ីសា (រ័ត្នមុន្នីពេជ្រ)» ដែលនេះ មិនមែនជាគណនីហ្វេសប៊ុកពិតប្រាកដរបស់ ណាក់ ស្រីណា នោះទេ ខណៈដែលហ្វេសប៊ុកពិតរបស់លោក មានឈ្មោះថា Nak Sreyna និងជាហ្វេសប៊ុកដែលតារាសម្បុរស្រអែមរូបនេះប្រើប្រាស់ជាផ្លូវការសព្វថ្ងៃនេះ៕

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់