- 2019-01-17 03:02:00
- ជីវិតតារា
ពិតទេ Miley កំពុងពពោះកូនស្រី ជាតំណក់ឈាមរួមគ្នាជាមួយ Liam Hemswoth?
- 2019-01-17 03:02:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតទេ Miley កំពុងពពោះកូនស្រី ជាតំណក់ឈាមរួមគ្នាជាមួយ Liam Hemswoth?
ចន្លោះមិនឃើញ
តារាចម្រៀង Miley Cyrus និងតារាសម្ដែង Liam Hemsworth ត្រូវបានឲ្យដឹងថា កំពុងរំពឹងទុកសមាជិកថ្មីចូលគ្រួសាររបស់ពួកគេ។
គូស្នេហ៍មួយគូនេះ ដែលបានរៀបការជាមួយគ្នាកាលពីថ្ងៃទី២៣ ខែធ្នូមកនោះ ត្រូវបានឲ្យដឹងថា មានក្ដីរំភើបរីករាយឥតឧបមាជាមួយដំណឹងថាមានកូននេះ បើតាមប្រភពជិតស្និទ្ធមួយប្រាប់ OK!Australia កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ តាមប្រភពនោះបានអះអាងថា៖ "Miley សប្បាយចិត្តខ្លាំង ព្រោះនាងកំពុងពពោះកូនរបស់ Liam ហើយកូនក្នុងផ្ទៃគឺជាកូនស្រី ដែលជាអ្វីដែលពួកគេប៉ងយូរមកហើយ។ Liam ទាក់ទងទៅបងប្អូន និងឪពុកម្ដាយរបស់លោក។ Miley ឲ្យលោកទាក់ទងតាម Skype ទៅគ្រួសាររបស់នាងដែរ។ ក្រោយទទួលដំណឹង ម្ដាយរបស់នាងរំភើបរហូតដល់យំ"។
ម្ចាស់បទ "Wrecking Ball” ត្រូវបានឲ្យដឹងថា ចង់ចិញ្ចឹមកូនដំបូងរបស់នាងនៅស្រុកកំណើតរបស់ប្ដីនាង (អូស្ត្រាលី) ជាពិសេសនៅក្រុង Byron Bay ដែលជាកន្លែងពួកគេឧស្សាហ៍ទៅលេង Chris Hemsworth និងប្រពន្ធរបស់គេ Elsa Pataky។ ជាមួយគ្នានេះដែរ ប្រភពដដែលបានបន្ថែមថា៖ "Byron Bay គឺដូចជាផ្ទះទី ២របស់នាងអ៊ីចឹង Miley ចង់ទិញផ្ទះមួយនៅជាប់ Chris និង Elsa ដូច្នេះពួកគេអាចចំណាយពេលជាមួយគ្នាបានច្រើន ហើយកូនៗរបស់ពួកគេក៏អាចធំធាត់ឡើងជាមួយគ្នាដែរ"៕