• 2019-01-17 09:05:56
  • ជីវិតតារា

សរសើរទឹកចិត្ត!! ចាន់​ កែវនិមល និងស្វាមី ថ្ងៃខួបអាពាហ៍ពិពាហ៍ដែលធ្វើរឿងមួយនេះ

  • 2019-01-17 09:05:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីការិនីពូកែវោហារប្រចាំទូរទស្សន៍ហង្សមាសអ្នកនាង ចាន់ កែវនិមល ដែលជីវិតគ្រួសាររបស់អ្នកនាងពេលនេះពិតជាមានសុភមង្គល ខ្លាំងណាស់ ដោយបានលោក សុវត្ថិ សិលា ជាស្វាមីចេះយល់ចិត្ត និងកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ទៀតជាចំនងដៃអាពាហ៍ពិពាហ៍រហូតមកទល់ពេលនេះមានអាយុ ៧ឆ្នាំហើយដែរ។

ជាក់ស្ដែងនៅថ្ងៃខួបអាពាហ៍ពិពាហ៍ម្សិលមិញរបស់អ្នកនាង​ ពិតជាធ្វើអោយមហាជនជាច្រើនភ្ញាក់ផ្អើលខ្លាំងណាស់ ដោយគេបានឃើញអ្នកនាង និងស្វាមី បាននាំគ្នារៀបចំសម្ភារៈមួយចំនួនធំ យកទៅធ្វើជាអំណោយចែកជូនលោកតាលោកយាយ នៅម្តុំផ្ទះចម្ការរបស់នាង ដែលកម្មវិធីនោះមើលទៅប្រព្រឹត្តឡើងយ៉ាងសប្បាយរីកាយមានអ្នកចូលរួមច្រើនរមផងដែរ។

យ៉ាងណាមិញពិធីការីនីសម្រស់ក្មេងខ្ចីរូបនេះបានរៀបរាប់មកកាន់​​ Sabay ថា ៖ "ចាសម្សិលមិញជាខួបការបង៩ឆ្នាំ បងធ្វើកម្មវិធីនៅផ្ទះចំការ ជិតទន្លេបាទី កម្មវិធីដែលបងធ្វើមិនជាធំអីទេ អញ្ជើញចាស់ៗក្នុងភូមិជិត៥០នាក់ ដោយរៀបចំសូត្រមន្តជាមួយពួកគាត់ ចែកអំណោយតិចតួច និងញាំអីជុំគ្នាជាមួយពួកគាត់"។ និមល ថា អ្វី​ដែល​នាង និង​គ្រួសារ​ធ្វើ គ្រាន់តែចង់ចែករំលែកក្តីស្រលាញ់ ភាពរីករាយទៅតាមលទ្ធភាពតិចតួចរបស់នាង​ប៉ុណ្ណោះ។

បន្ថែមពីនេះពិធីការីនីរូបនេះគឺក្រោមមូលហេតុមួយទៀតគឺ "ដោយសារមានថ្ងៃ១នោះ ពេលដែលអ្នកនាងទៅលេងផ្ទះចំការជាមួយប្តី និងកូន ដោយបានឃើញលោកយាយម្នាក់ដែលនៅមុខរបងផ្ទះពិធីការីនីរូបនេះ សួរនាំគាត់ទៅគាត់ថាគាត់ពិបាកណាស់ អត់មានកូនចៅមើលថែរទេ គាត់សុំគេជ្រកយ៉ាបផ្ទះគេ ហើយម្ហូបគេឲ្យញាំខ្លះ ខ្លះក៏អត់ ចឹងហើយ ក៏គិតជាមួយគ្រួសារ ចុង​ក្រោយ​ក៏​សម្រេច​ថា ធ្វើ​កិច្ចការ​នេះ​សម្រាប់​ពួក​គាត់​តែ​ម្ដង៕

ចង់ដឹងយ៉ាងណាមើលរូបភាពខាងក្រោម៖

ផ្តល់សិទ្ធរូបភាពដោយ៖ អ្នកនាង ចាន់ កែវនិមល

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់