- 2019-01-23 04:30:00
- ស្ទីលតារា
ទាំងនេះជាឈុតកាលីបប្លែកៗរបស់ Chompoo ពេលស្លៀកទៅកម្មវិធី Fashion Week នៅបារាំង
- 2019-01-23 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាំងនេះជាឈុតកាលីបប្លែកៗរបស់ Chompoo ពេលស្លៀកទៅកម្មវិធី Fashion Week នៅបារាំង
ចន្លោះមិនឃើញ
ជាថ្មីម្ដងទៀត តារាសម្ដែង Chompoo Araya បានធ្វើដំណើរទៅកាន់ទីក្រុង ប៉ារីស ប្រទេសបារាំង ដើម្បីចូលរួមកម្មវិធីបង្ហាញម៉ូដ Fashion Week។
តបតាមការអញ្ជើញរបស់ផលិតផលម៉ាកល្បីៗ Chompoo Araya ក៏បានចេញមុខជាបន្តបន្ទាប់នៅកម្មវិធីធំៗដែលប្រព្រឹត្តិនៅបរទេស។ តួយ៉ាងដូចពេលនេះ អ្នកម្ដាយកូនភ្លោះនេះ ក៏បានធ្វើដំណើរទៅកាន់ទឹកដីប្រទេសបារាំង និងត្រូវបានអ្នករៀបចំកម្មវិធីផ្ដល់កិត្តិយសឲ្យអង្គុយជួរមុខទៀត ដើម្បីទស្សនាការបង្ហាញម៉ូដ។
ដូចសព្វដងដែរ រាល់ពេលបង្ហាញខ្លួនម្ដងៗ Chompoo តែងតុបតែងខ្លួនប្លែក ខ្ញង់ៗជាមួយស្ទីលកាលីប ទាក់ក្រសែភ្នែកមនុស្សម្នាគ្រប់គ្នា។ ទើបតែទៅប៉ុន្មានថ្ងៃប៉ុណ្ណោះ ប៉ុន្តែគ្រប់ឈុត នាងបង្ហាញចេញប្លែកៗទាំងអស់។ តោះទស្សនាដូចខាងក្រោម មានម៉ូដអ្វីខ្លះ?