• 2019-01-27 04:05:00
  • ស្ទីលតារា

Step និង ឆេង ប្រសិទ្ធ ត្រូវអ្នកគាំទ្រ ប្រដូចគ្នា

  • 2019-01-27 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Step និង កុមារា ឆេង ប្រសិទ្ធ ត្រូវ​បាន​អ្នក​គាំ​ទ្រ​ជា​ច្រើន​ យល់​ថា អ្នក​ទាំង​ពីរ​ពិត​ជា​មើល​ទៅ​ដូច​គ្នា​ខ្លាំង​ណាស់ ។ បើ​មើល​កាន់​តែ​យូរ កាន់​តែ​មាន​មុខ​មាត់​ដូច​គ្នា ​ពិសេស​ត្រង់​ភ្នែក​តែ​ម្ដង។

​ជាក់​ស្ដែង ​នៅ​លើ​បណ្ដាញ​សង្គម ​នៅ​ពេល​ម្ចាស់​បទ "ហត់​នឹង​លាក់​អារម្មណ៍​" បាន​ឈរ​ថត​រូប​ជាមួយ​អតីត​បេក្ខភាព ​The Voice Kid ​រដូវ​កាល​ទី​២​​ មាន​ Fan ​ជា​ច្រើន​បាន​ចូល​មក​​ Comment ​ថា មើល​ទៅ​ដូច​កូន​ភ្លោះ ​ ខ្លះ​ថា ​មើល​ទៅ​ដូច​គ្នា​ណាស់ ដូច​បង​ប្អូន​អ៊ី​ចឹង ។ ​នេះ​ដោយសារ តែ​ទម្រង់​មុខ​អ្នក​ទាំង​ពីរ​ស្រដៀង​គ្នា ​ភ្នែក ហើយ​សូម្បី​តែ​ស្ទីល​តុប​តែង​ខ្លួន ​ក៏​មាន​ភាព​ស្រដៀង​គ្នា​ដែរ។ ​និយាយ​រួម ​អ្នក​ទាំង​ពីរ​ និយម​តែង​ខ្លួន​តាម​ស្ទីល​កូរ៉េ មើល​ទៅ​ពិត​សង្ហា​ ស្រស់​ស្អាត​មិន​ចាញ់​គ្នា។

​កន្លង​មក ​តារា​ចម្រៀង​នៅ​ផលិត​កម្ម​ហង្សមាស ​ Step ​ក៏​ត្រូវ​បាន​អ្នក​គាំ​ទ្រ​ ប្រដូច​ទៅ​នឹង​តារា​ចម្រៀង​កូរ៉េ​លំដាប់ A ​នៅ​កូរ៉េ គឺ Rain ​ថា​មាន​មុខ​មាត់​ស្ទើរ​តែ​ដូច​គ្នា​បេះ​បិទ។ ​​ជួន​កាល ​មាន​រូប​ខ្លះ​ Step ​មើល​ទៅ​ដូច Rain ​ខ្លាំង ស្ទើរ​តែ​ច្រលំ​គ្នា​ទៅ​ហើយ៕​

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទថ្មី