• 2019-01-29 05:00:00
  • ស្ទីលតារា

ប្លែកម៉្យាង! ថន តារាចូលរួមជប់លៀងឆ្នាំថ្មីជាមួយស្វាមីលេងសុទ្ធតែឈុតCowboy (មានវីដេអូ)

  • 2019-01-29 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាសម្ដែង និងជាពិធីការិនីនាង ថន តារា ដែលជាបងស្រីបង្កើតរបស់នាងថន លក្ខិណា ដែលមហាដឹងថានឹងចូលរោងការជាមួយមន្ត្រីមួយរូបក្នុងជួររដ្ឋាភិបាលថៃលោក ណាវៈរ៉ាត់ យូបាំរ៉ុង  និងជាប្អូនប្រុសអតីតឧបនាយករដ្ឋមន្ត្រីនៃប្រទេសថៃតាំងពីខែមិថុនា ឆ្នាំ ២០១៦កន្លងមក បើគិតមកទល់ពេលនេះគឺមានរយៈពេលជិត៣ឆ្នាំហើយទោះមិនទាន់ប្រកាសមានដំណឹងល្អរឿងយក​កូននៅពេលណានីឡើយក្តី តែការពីថ្មីៗកន្លងទៅប៉ុន្មានថ្ងៃនេះឃើញ​អតីតតារាស្រីរូបនេះចូលរួមកម្មវីធីជប់លៀងឆ្លងឆ្នាំថ្មីនៅ ភូមិ ភូតាន ជាមួយស្វាមីរបស់ខ្លួនរួមនឹងកូនប្រុសស្លៀកសុទ្ធតែសម្លៀកបំពាក់Cowboyតែម្តងមើលទៅប្លែកភ្នែកមិនធ្លាប់បានឃើញ មើល​ទៅ​តែងតែទទួលក្តីសុខសុភមង្គមជានិច្ចពីស្វាមី ទោះជាទៅរស់ជាមួយខាងប្រុសនៅឯប្រទេសថៃ។

ជាក់ស្តែងបើសង្កេតពីអតីតតារារូបនេះទោះបីជាមិនមានការឆ្លើយតប​បញ្ចាក់​ផ្ទាល់​ពីសាមីខ្លួន តែពិតជាឧស្សាហ៍ឃើញបង្ហោះនូវរូបភាពផ្អែមល្អែមនិងចូលរួមកម្មវិធីតូចធំ​ថ្នាក់ជាន់ខ្ពស់ជាច្រើន ជាមួយនិងស្វាមីរបស់នាងដែលយកទៅតាមជាប់តែម្តង។ ជាពិសេសក្នុងសារបង្ហោះក្នុងរូបភាពជប់លៀងជាមួយក្រុមគ្រួសារខាងស្វាមី អ្នកមានមុខមានមាត់របស់ខ្លួនក្នុងបណ្តាសង្គមតារាស្រីរូបនេះ បានសរសេរថា "ចូលរួមកម្មវិធីជំលៀងស្វាគមន៍ឆ្នាំថ្មីនៅក្នុងភូមិ ភូតាន សប្បាយណាស់រាំផងច្រៀងផងក្នុងសំលៀកបំពាក់ cowboy” ហើយអ្វីដែលពិសេសគឺមានវិដេអូដែលអតីតតារាស្រីរូបនេះច្រៀងរាំលេងកម្សាន្តជាមួយនិងស្វាមីផងដែរ។​

គូសបញ្ចាក់ផងដែរទោះបីជា ថន ដា​រ៉ា បាន​បោះបង់​អាជីព​សិល្បៈ​ចោល​ក្តី ប៉ុន្តែ​នាង​ជា​នារី​ម្នាក់​ដែល​ពូកែ​តុបតែង​ខ្លួន ​និង ​ស្លៀកពាក់​បំផុត មិន​ថា​កម្មវិធី​ជប់លៀង មង្គលការ ឬ​ ពិធី​ផ្សេងៗ នាង​បានជ្រើសរើស​សម្លៀកបំពាក់​សមនឹង​រូបនាង​នាង​ ពិសេសដូចឱកាស​ជប់លៀង​ឆ្នាំ​ថ្មី​នៅក្នុង​ភូមិ​របស់​នាង​ឆ្នាំនេះអីចឹង សម្លៀកបំពាក់​បែប​តួខូវប៊យ មើលទៅ​ពិតជា​ស្រស់ស្អាត​ប្លែក សូម្បីតែ​អ្នកចូលរួម​ក៏​លាន់មាត់​សរសើរ​ដែរ ៕

ចង់ដឹងស្រស់ស្អាត​ និងមានក្តីសុខយ៉ាងណាមើលវីដេអូខាងក្រោម៖

រូបភាពយកពី​ FB​ Page​ &​ IG​៖ អ្នកនាង ថន តារា

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់
អត្ថបទថ្មី